សិទ្ធិទទួលបានតាវកាលិកហានិភ័យការងារ

កម្មករ​និយោជិត​ទាំងអស់​នៃ​សហគ្រាស គ្រឹះស្ថាន ដែល​បាន​ចុះ​បញ្ជិកា​ក្នុង​បេឡាជាតិ​របប​សន្តិសុខ​សង្គម មាន​សិទ្ធិ​ទទួល​បាន​តាវ​កាលិក​ហានិយ​ភ័យ​ការងារ​ នៅ​ពេល​ដែល​សាមីជន​ទទួល​រងនូវ​ហានិភ័យ​ការងារ ។

ហានិភ័យ​ការងារ រួម​មាន គ្រោះ​ថ្នាក់​ការងារ គ្រោះ​ថ្នាក់​នៅ​ពេល​ធ្វើ​ដំណើរ​ដោយត្រង់​ទៅ​កន្លែង​ធ្វើការ ឬ​មក​ពី​កន្លែង​ធ្វើការ​ឆ្ពោះ​ទៅលំ​នៅស្ថាន និង​ជំងឺ​វិជ្ជាជីវៈ ។

មន្ទីរពេទ្យ ឬ មន្ទីរ​ពហុព្យាបាល ឬ គ្រូពេទ្យ​ព្យាបាល ត្រូវ​មាន​ការ​ទទួល​ស្គាល់​ពី​បេឡាជាតិ​របបសន្តិសុខ​សង្គម ។

តាវកាលិកហានិភ័យការងារ​ រួមមាន ៖

ការផ្ដល់សេវាសង្រ្គោះបន្ទាន់

នៅ​​ក្នុង​​ករណី​​ដែល​​គ្រោះ​​ថ្នាក់​​កើត​​នៅ​​នឹង​​កន្លែង​​ធ្វើការ និយោជក​​ត្រូវ​​ផ្ដល់​​ការ​​សង្រ្គោះ​​បន្ទាន់​ ដែល​នៅ​​កន្លែង​​ជិត​​បំផុត និង​បន្ទាប់​​មក​​ត្រូវ​​បញ្ជូន​ជនរង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ ឬ​មន្ទីរ​ពហុ​ព្យាបាល ដែល​ទទួល​ស្គាល់​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ។ ការ​ចំណាយ​លើ​ការ​សង្គ្រោះ​បន្ទាន់ និង​ការ​បញ្ជូន​ខាងលើ​ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម ។ ក្នុង​ករណី​ដែល​គ្រោះ​ថ្នាក់​នៅ​ពេល​ធ្វើ​ដំណើរ សាមីជន ឬ និយោជក​អាច​ទាមទារ​ការ​ទូទាត់​សង លើការ​ចំណាយ​សម្រាប់​ការ​សង្គ្រោះ​នេះ​ពី​បេឡា​ជាតិរបប​សន្តិសុខ​សង្គម ។

ការផ្ដល់សេវាថែទាំ និង ព្យាបាល

ការ​ព្យាបាល​ចំពោះ​កម្មករ​និយោជិត ដែល​រង​គ្រោះ​ដោយ​ហានិភ័យ​ការងារ​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ឬ មន្ទីរ​ពហុ​ព្យាបាល​ដែល​ទទួល​ស្គាល់​ដោយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ។

កម្មករ​​និយោជិត ដែល​​ទទួល​​រង​ហានិភ័យ​ការងារ មាន​សិទ្ធិ​ទទួល​បាន ការ​ពិនិត្យ​ព្យាបាល ការ​សម្រាក​ព្យាបាល នៅ​តាមបណ្ដា​មន្ទីរ​ពេទ្យ ឬ មន្ទីរ​ពហុព្យាបាល​ដែល​ទទួល​ស្គាល់​ដោយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ផ្អែក​លើ​កិច្ច​ព្រមព្រៀង​រវាង​បេឡាជាតិ​របបសន្តិសុខ​សង្គម ជាមួយ​នឹង​មន្ទីរពេទ្យ ឬ មន្ទីរ​ពហុព្យាបាល​សាមី ។

ក្នុង​ករណី​ដែល គ្រូពេទ្យ​ព្យាបាល​តម្រូវ​ឱ្យ​ទិញ​ឱសថ ឬ​សំភារៈ​ឧបករណ៍​ដែល​ចាំបាច់​សម្រាប់​ការ​ថែទាំ និង​ព្យាបាល​ដែល​ពុំមាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង បេឡាជាតិ​របប​សន្តិសុខ​សង្គម​អាច​ទូទាត់​សងទៅ​ជន​រងគ្រោះ ឬ អ្នក​តំណាង​វិញ​បាន លុះ​ណា​តែមាន​វេជ្ជ​បញ្ជា និង វិក្កយបត្រ​ត្រឹមត្រូវ ។

ការផ្ដល់តាវកាលិកសម្រាប់ការបាត់បង់សមត្ថភាពការងារបណ្ដោះអាសន្ន

រយៈ​ពេល​នៃ​ការ​សម្រាក​ព្យាបាល​មុខ​របួស ឬ ជំងឺ​វិជ្ជាជីវៈ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ឬ មន្ទីរ​ពហុព្យា​បាល, ការ​សម្រាក​ព្យាបាល​ក្រោយ​ពេល​មុខ​របួស​ជាសះ​ស្បើយ​តាម​វេជ្ជបញ្ជា, ការ​បាត់បង់​សមត្ថភាព​ការងារ​បណ្ដោះ​​អាសន្ន ។ កម្មករ​និយោជិត​ដែល​រងគ្រោះ​ដោយហានិភ័យ​ការងារ មាន​សិទ្ធិ​ទទួល​បាន​តាវ​កាលិក ពី​​បេ​ឡា​ជាតិ​​របប​សន្តិ​សុ​ខ​សង្គម ដូច​តទៅ ៖

  • ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​ផ្ដល់​ជូន​គិត​ចាប់​ពី​ថ្ងៃ​ទីពីរ បន្ទាប់​ពី​កាល​បិរច្ឆេទ នៃ​ការ​​កើត​​ឧបទ្ទវ​ហេតុ​បណ្ដាល​ឱ្យ​ទទួល​រង​នូវ​ហា​និភ័យ​ការងារ
  • ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​ថែ​ទាំជន​រងគ្រោះ ក្នុង​រយៈពេល​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ ឬ មន្ទីរ​ពហុព្យាបាល ។

ប្រាក់​ឈ្នួល​ថ្ងៃផ្អាក​ការងារ​ដំបូង​របស់​ជនរងគ្រោះ​ថ្នាក់​ការងារ ត្រូវ​នៅ​ក្នុង​បន្ទុក​របស់​និយោជក ។

ប្រាក់​បំណាច់​ប្រចាំថ្ងៃ សម្រាប់​ការ​បាត់បង់​សមត្ថភាព​ការងារ​បណ្ដោះ​អាសន្ន​ត្រូវ​ស្មើ​នឹង ៧០ (ចិតសិប) ភាគ​​រយ​ នៃ​​ប្រាក់​ឈ្នួល​​មធ្យម​​ប្រ​ចាំ​ថ្ងៃ​ ។ ប្រាក់​​ឧបត្ថម្ភ​​សម្រាប់​​អ្នក​ថែ​​ទាំ​​នៅ​​មន្ទី​រ​​ពេទ្យ​ ឬ មន្ទីរ​ពហុ​ព្យា​បាល​ ត្រូវ​ស្នើនឹង​ ៥០ (​ហា​សិប)​ ភាគ​រយ នៃ​​ប្រាក់​​បំណាច់​​ប្រចាំ​​ថ្ងៃ​​របស់​​ជន​រង​​គ្រោះ​ ។

ប្រាក់​​បំណាច់​​ប្រចាំ​ថ្ងៃ​​សម្រាប់​​កា​​រ​បាត់​បង់​​សមត្ថភាព​​ការងារ​​បណ្ដោះ​​អាសន្ន ត្រូវ​ផ្ដល់​​ជូន​​ជន​រង​​គ្រោះ​​រហូត​​ដល់​​មុខ​​របួស​​ជា​សះ​​ស្បើយ ។

តាវកាលិកសម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្រ្តៃយ៍

កម្មករ​​និយោជិត​ ដែល​​ទទួល​​រង​ហានិភ័យ​​ការងារ បណ្ដាល​​ឱ្យ​​បាត់​​បង់​​សមត្ថភាព​​ការងារ​​ជា អចិន្រ្តៃយ៍​​តិច​​ជាង ២០ (ម្ភៃ) ភាគ​រយ មាន​​សិទ្ធិ​​ទទួល​​បាន​​ប្រាក់​វិភាជន៍​​សម្រាប់​​ការ​បាត់​បង់​សមត្ថភាព​​ការងារ​ ។ ប្រាក់​​វិភាជន៍​​នេះ​ ត្រូវ​ផ្តល់​ជូន​ជនរង​គ្រោះ​​តែម្តងគត់ ដោយ​គិត​​តាម​រូបមន្ត​ ដូច​ខាង​​ក្រោម ៖

               វបក= បឈម x កបក x ២០% មតប

  • វបកៈ បាត់​បង់​​សមត្ថភាព​​ការងារ
  • បឈមៈ ប្រាក់​ឈ្នួល​​មធ្យម​​ប្រចាំ​ថ្ងៃ​​របស់​​ជន​​រង​គ្រោះ
  • កបកៈ កម្រិត​​បាត់​បង់​​សមត្ថភាព​​ការងារ​​របស់​​ជន​​រង​​គ្រោះ
  • មតបៈ មេ​គុណ​​តម្លៃ​​បច្ចុប្បន្ន

កម្មករ​​និយោជិត​​ដែល​​ទទួល​​រង​ហា​និភ័យ​​ការងារ បណ្ដាល​​ឱ្យ​​បាត់​បង់​​សមត្ថភាព​​ការងារ​​ចាប់​ពី ២០ (ម្ភៃ) ភាគ​រយ​​ឡើង មាន​សិទ្ធិ​​ទទួល​​បាន​​ធន​លាភ​​សម្រាប់​​ការ​​បាត់​បង់​​សមត្ថភាព​​ការងារ​​អចិន្រ្តៃយ៍។ប្រាក់​ធន​​លាភ​​សម្រាប់​​ការ​បាត់​បង់​​សមត្ថ​ភាព​​​ការងារ​​​ជា​​អចិ​ន្រ្តៃយ៍ ត្រូវ​​​បាន​​​គិត​​​តាម​​រូបមន្ត​ ដូច​ខាង​​ក្រោម​៖

              ធល = បឈម x [កបក-១/៥កបក]

              ធលៈ ធន​លាភ​​សម្រាប់​​ការ​​បាត់​បង់​​សមត្ថភាព​​ការងារ

ប្រាក់​​ធន​​លាភ​​សម្រាប់​​ការ​បាត់​បង់​​សមត្ថភាព​​ការងារ​​ជា​អចិន្រ្តៃយ៍ ត្រូវ​​ចាត់​​ទុក​​ជា​​បណ្ដោះ​​អាសន្ន​ជា​និច្ច ។ បេ​ឡា​ជាតិ​​របប​សន្តិ​​សុខ​​សង្គម ត្រូវ​​រៀ​ប​ចំ​ឱ្យ​​មាន​​ការ​ពិនិត្យ​​សុខ​ភាព និង សមត្ថភាព​​ការងារ អ្នក​រង​​គ្រោះ​ឡើង​វិញ​​ក្នុង​​រយៈ​ពេល ១ (មួយ) ឆ្នាំ​យ៉ាង​​យូរ ។ ជន​​រង​គ្រោះ​ ដែល​​ទទួល​​បាន​​ធន​លាភ​​ត្រូវ​​មាន​​កាតព្វកិច្ច​​មក​​     ​​ពិនិត្យ​​សុខភាព​ តាម​ការ​​កំណត់​​របស់​បេ​ឡា​ជាតិ​របប​​សន្តិ​សុខ​​សង្គម​ ។​

ប្រាក់វិភាជន៍ជាសោហ៊ុយបូជាសព

ក្នុង​​ករណី​​ដែល​​ទទួល​​រង​ហានិភ័យ​​ការងារ​​រហូត​​បណ្ដាល​​ឱ្យ​​បាត់​បង់​​ជីវិត អ្នក​​ទទួល​​រ៉ាប់​រង​​ក្នុង​​ការ​​ចាត់​​ចែង​​បូជា​​សព ត្រូវ​បាន​ផ្ដល់​​ប្រាក់​​វិភាជន៍​​ជា​​សោ​ហ៊ុយ​​បូជា​សព ដែល​​មាន​​ចំនួន ៤​,​០០០​,​០០០​ (បួន​លាន) រៀល​ ។​ ប្រាក់​​វិភាជន៍​​នេះ ត្រូវ​​តែ​​ផ្ដល់​​ជូន​ទៅ​​ជន​​ដែល​​ទទួល​​បន្ទុក​​ផ្ទាល់​ក្នុ​​ងការ​ចាត់​ចែ​ង​​បូ​ជា​​សព​ជន​​រង​គ្រោះ ។

តាវកាលិកឧត្តរជីវី

ឧត្តរ​​ជីវីនៃ​​ជន​​រង​គ្រោះ​​ដោយ​​ហានិភ័យ​​ការងារ​​ដូច​​មាន​​ចែង​​នៅ​​ក្នុង​​មាត្រា ៣៤ នៃ​អនុក្រឹត្យ​​លេខ ១៦ អនក្រ/បក ចុះ​ថ្ងៃ​ទី ០២ ខែ​​មីនា ឆ្នាំ​២០០៧ ស្ដី​ពី​​ការ​​បង្កើត​​បេឡា​ជាតិ​​របប​សន្តិ​​សុខ​​សង្គម​ មាន​សិទ្ធិ​​ទទួល​​បាន​តាវ​កាលិក​​ឧត្តរ​ជីវី ។

តាវ​កាលិក​​ឧត្តរជីវី គឺ​​ជា​​ប្រាក់​ធន​​លាភ​​ដែល​​ត្រូវ​ផ្ដល់​​ឱ្យ​​សិទ្ធិ​វន្ត​​នៃ​​ជន​​រង​​គ្រោះ ដូច​ខាង​ក្រោម​៖

           ក.​ ​ក្នុង​ករណី​​សិទ្ធិ​​វន្ត​ មាន​​រួម​​ទាំង​​ប្រ​ពន្ធ​ ឬ​ ប្តី កូន និង ឪពុក​ម្តាយ​ ឬ មនុស្ស​​ចាស់​​ជរា​​នៅ​ក្នុង​​បន្ទុក​

  • ប្រពន្ធ ឬ ប្ដី = ៣/៥ X ៦៣% បឈម
  • ធន​​លាភ​​សរុប​​សម្រាប់​​កូន​​ក្នុង​​បន្ទុក = ២/៥ X ៦៣% បឈម
  • ធន​លាភ​​សរុប​​សម្រាប់​​ឪ​ពុក​ម្ដាយ ឬ មនុស្ស​​ចាស់​​ជរា​​ក្នុង​​បន្ទុក = ៧% បឈម

           ខ. ​ក្នុង​ករណី​សិទ្ធិ​វន្ត​ មាន​តែ​ប្រពន្ធ​ ឬ ប្តី និង ឬ កូន

  • ប្រពន្ធ ឬ ប្ដី= ៣/៥ X ៧០% បឈម
  • ធន​​លាភ​​សរុប​​សម្រាប់​​កូន​​ក្នុង​​បន្ទុក = ២/៥ X ៧០% បឈម

           គ. ក្នុង​​​ករណី​​​សិទ្ធិ​វន្ត​​​មាន​​​តែ​​​ឪពុក​​ម្ដា​យ ឬ មនុស្ស​​​ចាស់​​​ជរា

  • ធន​លាភ​​​សរុ​ប​​​សម្រាប់​​​ឪពុក​​​ម្ដាយ ឬ មនុស្ស​​ចាស់​​ជរា​​ក្នុង​​បន្ទុក = ២៨% បឈម

          ឃ. ក្នុង​​ករណី​សិទ្ធិ​​វន្ត​​ មាន​​តែ​​កូន​ និង ឪពុក​​ម្តាយ​ ឬ មនុស្ស​​ចាស់​​ជរា​

  • ធន​លាភ​​សរុប​​សម្រាប់​​កូន​​ក្នុង​​បន្ទុក = ២៨% បឈម
  • ធនលាភ​​សរុប​​សម្រាប់​​ឪពុក​ម្ដាយ ឬ មនុស្ស​​ចាស់​ជរា​​ក្នុង​​បន្ទុក = ២៨% បឈម

          ង. ក្នុង​​ករណី​​សិទ្ធិ​វន្ត​​មាន​តែ​ ប្រពន្ធ ឬ ប្តី និង ឪពុក​ម្តាយ​ ឬ មនុស្ស​​ចាស់​​ជរា​

  • ប្រពន្ធ ឬ ប្ដី = ២៨% បឈម
  • ធន​លាភ​​សរុប​​សម្រាប់​​ឪពុក​ម្ដាយ ឬ មនុស្ស​​ចាស់​​ជរា​​ក្នុង​​បន្ទុក = ២៨%បឈម

សិទ្ធិវន្ត ជា​ប្រពន្ធ ឬ ប្ដី នៃ​ជន​​រងគ្រោះ ត្រូវ​​មាន​​លិខិត​​បញ្ជាក់​​អា​ពាហ៍ពិពាហ៍ ។ សិទ្ធិ​ទទួល​ធន​លាភ​ចំពោះ​សិទ្ធិវន្ត​ដែល​ជា​ប្រពន្ធ ឬប្ដី ត្រូវ​បាន​រំលាយ​នៅពេល​ដែល​សាមី​ជនរៀបអាពាហ៍ពិពាហ៍​ជាថ្មី ។ ក្នុង​ករណី​​នៃ​​ការ​​រៀប​អាពាហ៍​ពិពាហ៍​​ជា​​ថ្មី សាមី​ជន​​ត្រូវ​​ជូន​​ដំណឹង​​មក​បេ​ឡា​​ជាតិ​​របប​​សន្តិ​សុខ​​សង្គម​​យ៉ាង​យូរ​​បំផុត ៣០ ថ្ងៃ ​បន្ទាប់​​ពី​​កាល​​បរិច្ឆេទ​​នៃ​​ការ​​ចុះ​​លិ​ខិត​បញ្ជាក់​​អា​ពា​ហ៍​ពិ​ពាហ៍​ ។ ការ​​ខក​ខាន​​មិន​បា​​នជូន​​ដំណឹង​​អំពី​​ការ​​រៀបអាពាហ៍​ពិពាហ៍​​របស់​ខ្លួន សាមី​ជន​​នឹង​​ត្រូវ​​ទទួល​​ទោស​ដូច​​មាន​​ចែង​​ក្នុង​​មាត្រា ៣៨ នៃ​​ច្បាប់​​ស្ដី​ពី​​របប​សន្តិ​សុខសង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃច្បាប់​ស្ដីពី​ការងារ ។

សិទ្ធិវន្ត​​ជា​កូន ​ត្រូវ​​មាន​​ស្ថានភាព​​ស្រប​​តាម​ចំណុច ខ ខាង​លើ និង ស្រប​​តាម​​មាត្រា ៣៤ នៃ​​អនុក្រឹត្យ​លេខ​ ១៦ អនក្រ/បក ​ចុះ​ថ្ងៃទី ០២ ខែ​​មីនា ឆ្នាំ​២០០៧ ។

សិទ្ធិ​​ទទួល​ធនលាភ​​នៃ​​សិទិ្ធវន្ត ត្រូវ​​​បាន​​រំលាយ​​នៅ​​ពេល​​ដែល​​សាមី​​ជន​​ទទួល​​មរណ​ភាព ។

សេវាបុននីតិសម្បទា

កម្មករ​និយោជិត​​ដែល​​រង​​ហា​និភ័យ​​ការងារ​​បណ្ដាល​​ឱ្យ​​បាត់បង់​​សមត្ថភាព​​ការងារ​​ជា​​អចិន្រ្តៃយ៍​​មាន​សិទ្ធិ​​ទទួល​​បាន​​ឧបករណ៍ ឬ អវៈយវៈ​​សិប្បនិម្មិត​​តាម​ការ​​កំណត់​​របស់​​គ្រូពេទ្យ​​ផ្លូវការ ឬ គ្រូពេទ្យ​​ដែល​​ទទួល​​ស្គាល់​ដោយ​​បេ​ឡា​​ជាតិ​​របប​​សន្តិ​សុខ​​សង្គម ។

កម្មករ​​និយោជិត ​​ដែល​​រង​ហានិភ័យ​​ការងារ​​បណ្ដាល​​ឱ្យ​​បាត់បង់​​សមត្ថភាព​​ការងារ​​ជាអចិន្រ្តៃយ៍​​មាន​សិទ្ធិ​​ទទួល​​បាន​​សេវា​សម្រប​​សម្រួល​​មុខងារ និង ការ​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​ឡើង​វិញ ស្រប​​តាម​​លក្ខខណ្ឌ​​ដែល​​នឹង​កំណត់​​ក្នុង​​ប្រកាស​ដោយ​ឡែក​របស់​ក្រសួង​ការងារ និង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ។

 

តារាងកម្រិតនៃការបាត់បង់សមត្ថភាពការងារ៖

ផ្នែកទី១

បញ្ជីគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ទាំងស្រុង

 .  ការបរិយាយអំពីគ្រោះថ្នាក់ ភាគរយនៃការបាត់បង់សមត្ថភាពការងារ
បាត់បង់ប្រអប់ដៃទាំងពីរ ឬកាត់នៅផ្នែកខាងលើ ១០០
បាត់ប្រអប់ដៃមួយ និងប្រអប់ជើងមួយ ១០០
កាត់ជើងឬភ្លៅ ឬកាត់ជើង ឬភ្លៅម្ខាង និងបាត់ប្រអប់ជើងម្ខាងទៀត ១០០
បាត់បង់ចក្ខុ​ប្រសាទ​នៅកម្រិត​ណា​មួយ​ដែល​មិន​អាច​ឱ្យអ្នក​ទាមទារ​បំពេញ​ការងារ​ដែល​ប្រើប្រាស់​ក្រសែភ្នែក​ជា​សំខាន់ ១០០
ការខូចទ្រង់ទ្រាយមុខធ្ងន់ធ្ងរ ១០០
ថ្លង់ទាំងស្រុង ១០០

ផ្នែកទី២
បញ្ជីគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍

. ការបរិយាយអំពីគ្រោះថ្នាក់ ភាគរយនៃការបាត់បង់សមត្ថភាពការងារ
ការកាត់អវយវៈផ្នែកខាងលើ (ដៃមួយណាក៏បាន)
កាត់សន្លាក់ស្មា ៩០
កាត់ក្រោមស្មាដែលគល់នៅតិចជាង៨ ” ពីចុងនៃ acromion ៨០
កាត់៨ ” ពីចុងនៃ acromion ទៅតិចជាង៤ Vi ” ក្រោមចុងនៃolecranon ៧០
បាត់ប្រអប់ដៃ ឬមេដៃ និងម្រាម៤ នៃប្រអប់ដៃមួយ ឬកាត់ពី៤ ១/២ ”ក្រោមចុងនៃolecranon ៦០
បាត់មេដៃ ៣០
បាត់មេដៃ និងឆ្អឹង metacarpal ៤០
បាត់ម្រាមបួននៃប្រអប់ដៃមួយ ៥០
បាត់ម្រាមបីនៃប្រអប់ដៃមួយ ៣០
បាត់ម្រាមពីរនៃប្រអប់ដៃមួយ ២០
១០ បាត់ថ្នាំងចុងក្រោយនៃមេដៃ​ ២០

 

ការកាត់អវយវៈផ្នែកក្រោម
១១ កាត់ប្រអប់ជើងទាំងពីរបណ្តាលឱ្យដើរខើច ៩០
១២ កាត់តាម feet proximal ទាំងពីរទៅ metatarso-phalangeal joint ៨០
១៣ បាត់ម្រាមជើងទាំងអស់នៃប្រអប់ជើងទាំងពីរតាមmetatarso-phalangeal joint ៤០
១៤ បាត់ម្រាមជើងទាំងអស់នៃ feet proximal ទាំងពីរទៅ proximal inter- phalangeal joint ៣០
១៥ បាត់ម្រាមជើងទាំងអស់នៃ feet distal ទាំងពីរទៅ proximal inter- phalangeal joint ២០
១៦ ​កាត់ត្រគាក ៩០
១៧ កាត់ក្រោមត្រគាកដែលសល់គល់ប្រវែងមិនលើស5” ដែលវាស់ពីចុងនៃ great trenchanter ៨០
១៨ កាត់ក្រោមត្រគាកដែលសល់គល់ប្រវែងមិនលើស5” ដែលវាស់ពីចុងនៃ great trenchanter ប៉ុន្តែមិនហួសពីពាក់កណ្តាលភ្លៅ ៧០
១៩ កាត់ក្រោមពាក់កណ្តាលភ្លៅទៅ3” /z” ក្រោមជង្គង់ ៦០
២០ កាត់ក្រោមជង្គង់ដែលនៅសល់គល់លើស 3”/2” ប៉ុន្តែមិនលើស5” ៥០
២១ កាត់ក្រោមជង្គង់ដោយសល់គល់លើសពី 5” ៤០
២២ កាត់ប្រអប់ជើងមួយបណ្តាលឱ្យដើរទប់ខាងចុង ៣០
២៣ កាត់ពី foot proximal មួយទៅ meta torso phalangeal joint ៣០
២៤ បាត់ម្រាមជើងទាំងអស់នៃប្រអប់ជើងមួយតាម meta torso phalangeal joint ២០
២៥ បាត់ភ្នែកម្ខាងដោយគ្មានភាពស្មុគស្មាញ ហើយម្ខាងទៀតនៅធម្មតា ៤០
២៦ បាត់ចក្ខុវិញ្ញាណនៃភ្នែកម្ខាងដោយគ្មានភាពស្មុគស្មាញ ឬដោយគ្មានការខូចទ្រង់​ទ្រាយនៃគ្រាប់ភ្នែក ហើយម្ខាងទៀតនៅធម្មតា ៣០
២៧ ត្រចៀកម្ខាងថ្លង់ទាំងស្រុង ២០
ម្រាមដៃឆ្វេង ឬស្តាំ
ចង្អុលដៃ
២៨ ទាំងមូល ១៤
២៩ ពីរថ្នាំងដៃ ១១
៣០ មួយថ្នាំងដៃ
៣១ កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង
ម្រាមកណ្តាល
៣២ ទាំងមូល ១២
៣៣ ពីរថ្នាំងដៃ
៣៤ មួយថ្នាំងដៃ
៣៥ កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង
នាងដៃ និងកូនដៃ
៣៦ ទាំងមូល
៣៧ ពីរថ្នាំងដៃ
៣៨ មួយថ្នាំងដៃ
៣៩ កាត់ចុងដោយម៉ាស៊ីនដោយមិនបាត់ឆ្អឹង
ម្រាមជើងឆ្វេង ឬស្តាំ
មេជើង
៤០ Through metatarso-phalangeal joint ១៤
៤១ Part, with some loss of bone
ម្រាមជើងដទៃទៀត
៤២ Through metatarso-phalangeal joint
៤៣ Part, with some loss of bone
ម្រាមពីរនៃប្រអប់ជើងមួយ មិនគិតមេជើង
៤៤ Through metatarso-phalangeal joint
៤៥ Part, with some loss of bone
ម្រាមបីនៃប្រអប់ជើងមួយ មិនគិតមេជើង
៤៦ Through metatarso-phalangeal joint
៤៧ Part, with some loss of bone
ម្រាមបួននៃប្រអប់ជើងមួយ មិនគិតមេជើង
៤៨ Through metatarso-phalangeal joint
៤៩ Part, with some loss of bone

(សម្គាល់ៈ ការ​បាត់​បង់​ទាំង​ស្រុង និង​អចិន្ត្រៃយ៍​នៃ​ការ​ប្រើប្រាស់​អវយវៈ​ណាមួយ​ដែល​យោង​តាម​តារាង​នេះ ត្រូវ​ចាត់​ទុក​ថាមាន​តំលៃ​ស្មើគ្នា “សមមូល” ​នៃ​ការ​បាត់បង់​អវយវៈ​នោះ) ។