កម្មករ​និយោជិត​សមាជិក​នៃ ប.ស.ស ត្រូវ​ជូន​ដំណឹង​ជា​បន្ទាន់​ទៅ​នាយក ឬ អ្នក​តំណាង​និយោជក អំពី​ហានិភ័យ​ការងារ (គ្រោះ​ថ្នាក់​ការងារ គ្រោះថ្នាក់​ពេល​ធ្វើ​ដំ​ណើរ និង ជម្ងឺ​វិជ្ជាជីវៈ) ដែល​ធ្លាក់​មក​លើខ្លួន ។ ក្នុង​​ករណី​ដែល​មាន​​គ្រោះ​ថ្នាក់​បណ្តាល​ឱ្យ​​បាត់​បង់​​ជីវិត​ កាតព្វកិច្ច​នៃ​​ការ​ជូន​​ដំណឹង​​នេះ​​ត្រូវ​​ធ្លាក់​​​លើ​​សិទ្ធិវន្ត​នៃជ​ន​រង​​គ្រោះ ។ និយោជក ឬ​ ម្ចាស់​​សហ​គ្រាស គ្រឹះ​​ស្ថាន​ទាំងអស់ ដែល​​ស្ថិត​​នៅ​​ក្នុង​ដែន​​អនុវត្ត​​នៃ​​ច្បាប់​ស្តី​ពី​​របប​​សន្តិ​សុខ​​សង្គម​​សម្រាប់​​ជន​​ទាំងឡាយ​​ដែល​​ស្ថិត​​នៅ​ក្រោម​បទប្បញ្ញត្តិ​​នៃ​​ច្បាប់​​ស្តី​ពី​​ការងារ​ ហើយ​​ដែល​​បាន​​ចុះ​​បញ្ជិកា​​នៅ​​ក្នុង​​បេ​ឡា​ជាតិ​​របប​​សន្តិ​សុខ​​សង្គម​ ត្រូវ​​ជូន​​ដំណឹង​​ទៅ​​បេ​ឡា​ជាតិ​​របប​​សន្តិ​សុខ​​​សង្គម​ ក្នុង​​រយៈ​ពេល​​យ៉ាង​​យូរ ៤៨ (សែ​សិបប្រាំ​បី) ម៉ោង នៃ​​ថ្ងៃ​​ធ្វើ​ការ​ បន្ទាប់​​ពី​​បាន​ជូន​​ដំណឹង​​អំពី​​ហា​និភ័យ​​ការងារ​ ដែល​​ធ្លាក់​​មក​​លើ​​កម្មករ​​និយោជិត​​របស់​​ខ្លួន ។

ករណី​គ្រោះថ្នាក់​ការងារ ត្រូវ​ផ្ញើរបាយការណ៍ ​ហានិភ័យ​ការងារ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ ឯកសារ​ពាក់​ព័ន្ធ តាម​រយៈសា​រអេឡិច​ត្រូនិច benefit@nssf.gov.kh

ឧបសម្ព័ន្ធនៃប្រកាសលេខ ១១០ កប/ប្រក ស្តីពីការជូនដំណឹងហានិភ័យ​ការងារ​