ប.ស.ស ត្រូវបានដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលមានអំណាចដើម្បីគ្រប់គ្រងគ្រឹះស្ថានក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និងក្នុងក្របខ័ណ្ឌនៃបទបញ្ជាផ្ទៃក្នុងរបស់ប.ស.ស។ ក្រុមប្រឹក្សាភិបាលនេះមានសមាសភាពដូចខាងក្រោម៖
តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | ប្រធាន |
តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១ (មួយ) រូប | សមាជិក |
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ (មួយ) រូប | សមាជិក |
តំណាងក្រសួងសុខាភិបាល ១ (មួយ) រូប | សមាជិក |
តំណាងនិយោជក ២ (ពីរ) រូប | សមាជិក |
តំណាងកម្មករនិយោជិត ២ (ពីរ) រូប | សមាជិក |
នាយកនៃ ប.ស.ស | សមាជិកស្វ័យប្រវត្តិ |
ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ត្រូវជ្រើសរើសក្នុងចំណោមមន្រ្តី និងអ្នកដែលសកម្មការងារ ធ្លាប់បម្រើការងារយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ ក្នុងចំណោមឥស្សរជនខ្មែរដែលមានបទពិសោធន៍ការងារគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាព ក្នុងវិស័យសង្គមកិច្ច ឬ សេដ្ឋកិច្ច ឬនីតិសាស្រ្ត និងមិនដែលត្រូវបានផ្តន្ទាទោសពីបទមជ្ឈិម ឬ បទឧក្រិដ្ឋ។
តំណាងនិយោជក និងកម្មករនិយោជិត ត្រូវបានជ្រើសរើសដោយអង្គការវិជ្ជាជីវៈរៀងៗខ្លួន។ តំណាងទាំងនេះត្រូវមានបទពិសោធន៍ការងារគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាព ក្នុងវិស័យសង្គមកិច្ច ឬ សេដ្ឋកិច្ច ឬ នីតិសាស្រ្ត និង មិនដែលត្រូវបានផ្តន្ទាទោសពីបទបមជ្ឈិម ឬ ឧក្រិដ្ឋ។
ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ដែលមិនមែនជាសមាជិកស្វ័យប្រវត្តិ ត្រូវតែងតាំងដោយអនុក្រឹត្យសម្រាប់អាណត្តិទី៤ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមសំណើរបស់ក្រសួង ស្ថាប័ន ឬ អង្គការវិជ្ជាជីវៈ ដែលសមាជិកនោះតំណាងឲ្យ។ អាណត្តិនេះអាចបញ្ចប់ ឬ អាចបន្តទៀតបានតាមសំណើរបស់ ក្រសួង ស្ថាប័ន ឬ អង្គការវិជ្ជាជីវៈ ដែលសមាជិកនោះតំណាងឲ្យ។
ក្រុមប្រឹក្សាភិបាលរបស់ប.ស.ស អាណត្តិទី៤ | ||
ឯកឧត្តម សេង សក្តា | ប្រធាន | តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ |
ឯកឧត្តម អ៊ឹម ស៊ីថុល | សមាជិក | ទីស្តីការគណៈរដ្ឋមន្ត្រី |
ឯកឧត្តម នង ពិសិដ្ឋ | សមាជិក | តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
ឯកឧត្តម អ៊ុក សមវិទ្យា | សមាជិកស្វ័យប្រវត្តិ | តំណាងប.ស.ស |
លោកវេជ្ជ. ឡូ វាសនាគីរី | សមាជិក | តំណាងក្រសួងសុខាភិបាល |
ឯកឧត្តមឧកញ៉ាបណ្ឌិត ណាង សុធី | សមាជិក | តំណាងនិយោជក |
ឧកញ៉ា វ៉ាន់ ស៊ូអៀង | សមាជិក | តំណាងនិយោជក |
លោក អាត់ ធន់ | សមាជិក | សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា |
ឯកឧត្តម ហេង ប៊ុនឈុន | សមាជិក | សហព័ន្ធសហជីពឧស្សាហកម្មម្ហូបអាហារកម្ពុជា |