struct

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និង ជានិតិបុគ្គលសាធារណៈ មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ដែលមានបេសកកម្ម បម្រើសេវាផ្នែកសាធារណៈរដ្ឋបាលមានលក្ខណៈសង្គមស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង អាណាព្យាបាល ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប.ស.ស ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃអនុក្រឹតលេខ ១៦ អនក្រ-បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការបង្កើត ប.ស.ស ក៏ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។