ក្រុម​ប្រឹក្សា​បច្ចេក​ទេស របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅក្រោម បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ(ក.ប.ស.ស.) បង្កើតឡើង​ដោយអនុក្រឹត្យ​លេខ​៣៤ អនក្រ.បក ចុះថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ ជា​អន្តរ​ក្រសួង ក្នុង​នោះ​រួមមាន ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជា​ជីវៈ ក្រសួងសេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ក្រសួង​សុខា​ភិបាល និង ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ។ ក.ប.ស.ស. មាន​តួនាទី​ភារកិច្ច សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍន៍​បច្ចេក​ទេស​គ្រប់គ្រង និង​របប​សន្តិ​សុខ​សង្គម​ឱ្យ​បាន​សម​ស្រប​តាម​ស្ថន​ភាព​សេដ្ឋកិច្ច និង​សង្គម​កិច្​ចដោយ​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​បេឡា​ជាតិ​របបសន្តិសុខ​សង្គម, ផ្តល់​យោបល់​អំពី​បែបបទ​ចាំបាច់​ផ្សេងៗ​ទៀត សម្រាប់​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជនទាំងឡាយ​ដែល​ស្ថិត​នៅក្រោម​បទប្បញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​ការងារ, សិក្សា​ស្រាវជ្រាវ និង​ផ្តល់​យោបល់​អំពី​ជម្ងឺ​វិជ្ជា​ជីវៈ ដែល​ទាក់ទង​នឹង​មុខ​របរ​ប្រើ​កម្លាំង​កាយ​មុខ​របរ​ដែល​ប៉ះពាល់​ដោយ​ជាតិ​ពុល និង​មុខ​របរ​ដែល​ត្រូវ​អនុវត្ត​ក្នុង​លក្ខខណ្ឌ ឬ​តំបន់មាន​លក្ខណៈ​មិន​ប្រក្រតី ដែល​នាំ​ឱ្យ​កម្មករ​និយោជិត​កើត​ជម្ងឺ​ផ្សេងៗ, សិក្សា​ស្រាវជ្រាវ និង​ផ្តល់​យោបល់​អំពីដំណើរ​ការ និង​ការ​អភិវឌ្ឍន៍​នៃបេឡាជាតិ​​សន្តិសុខ​សង្គម និង​ផ្តល់​យោបល់​ផ្នែកបច្ចេក​ទេស​ផ្សេងៗ​ទៀត​ក្នុង​ករណី​ចាំបាច់ ។