Mail |
  • ភាសាខ្មែរ
  • English
  • លោក​ប្រធាន​ការិយាល័យ​គោល​នយោបាយ និង​​សហការី​​នៃ​បេឡាជាតិ​​របប​​សន្តិសុខសង្គម បាន​ចូលរួម​សន្និសីទ​អន្តរជាតិលើក​ទី២ ស្តីពី​សន្តិសុខសង្គមឆ្នាំ២០១៤

    ម៉ាឡេស៊ី​៖ កាល​ពី​ថ្ងៃ​ទី​០៣-០៥ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​ប្រធាន​ការិយាល័យ​គោល​នយោ​បាយ និង​សហ​ការី​នៃ​បេឡា​ជាតិ​របបសន្តិសុខ​សង្គម បាន​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២ ស្តី​ពី​សន្តិសុខ​សង្គម​ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ ហ៊ីល​តុន ប្រទេស​ម៉ាឡេស៊ី ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវជា្រវ​សន្តិសុខ

    សង្គម​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​នាយកដ្ឋាន​សិក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច, មហា​វិទ្យាល័យ​សេដ្ឋកិច្ច និង​រដ្ឋបាល និង​សាកល​វិទ្យាល័យ​ម៉ាឡេស៊ី​កូឡា​ឡាំពួរ។
    គោល​បំណង​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី២ ស្តី​ពី​សន្តិសុខ​សង្គម​ឆ្នាំ​២០១៤ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក ដែល​ផ្តោត​លើ ៣​ចំនុច​សំខាន់ៗ នៃ​កិច្ច​ពិភាក្សា រួមមាន៖
    ទី១៖ សុខភាព និង​ការអប់រំ ដោយ​ផ្តោត​លើ​អសមភាព, ភាព​មិន​ប្រក្រតី និង​សន្តិសុខ
    ទី២៖ ការ​ផ្លាស់​ប្តូរ​ប្រជាសាស្រ្ត ដោយ​ផ្តោត​លើ​លំហូរ​ពលករ​ចំណាកស្រុក, មនុស្សចាស់, កំណើន​ប្រជាជន និង​ការងារយុវជន
    ទី៣៖ ការ​អនុវត្ត​គោល​នយោបាយ​សង្គម នៅ​ក្នុង​ពិភព​មិនស្ថិរភាព ដោយ​ផ្តោត​លើ សមាហរណ​កម្ម​បញ្ហា​ប្រឈម ដើម្​បីទ្រទ្រង់​ការ​អភិវឌ្ឍ។

    1964940_733552146715570_9020250820347206146_n

    10846010_733552163382235_1598545871089970549_n 10615461_733552093382242_4619918118334670988_n 10411890_733552116715573_5461676985991321490_n

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.