Mail |
  •  ភាសាខ្មែរ
  • English English
  • ដំណើរ​ទស្សនៈ​កិច្ចស្វែង​យល់​អំពី​ប្រព័ន្ធ​សោធន​នៅ​​ប្រទេសជប៉ុន

    កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ លោក អ៊ុក សមវិទ្យា នាយកបេឡា​ជាតិរបបសន្តិសុខ​សង្គម រួមដំណើរ​ដោយលោក មេង ហុង នាយករង និង លោក គាត ពុធណារិទ្ធ ប្រធានការិយាល័យព័ត៌មានវិទ្យា នៃ ប.ស.ស បានទៅធ្វើទស្សនៈកិច្ចស្វែងយល់អំពីប្រព័ន្ធសោ​ធននៅ​ប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយនឹង៖

    1. លោក KUNITAKA HASHIZUME នាយក​ប្រតិបត្តិ នៃមជ្ឈម​ណ្ឌល​នៃសហ​ប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​កុំព្យូទ័ររូបនីយកម្ម (CICC) បាន​គាំទ្រ និង យល់ព្រម​ចំពោះ​ការស្នើ​យក​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ផ្នែកសោធន​របស់ក្រុមហ៊ុនអ៊ីតា​ឈី ។
    2. លោក KOJI HIROSE អនុប្រធាន​នាយកដ្ឋាន​គោនយោបាយ​ផ្នែកព័ត៌មានវិទ្យា នៃក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម (METI) បានសាទរ​ចំពោះ​ការរៀបចំប្រព័ន្ធ​ប្រាក់សោធន​នៅកម្ពុជា និង ផ្តល់​យោបល់​ថាការ​សម្រេចស្នើយក​បច្ចេកទេស​គ្រប់គ្រង​ពីអ៊ីតាឈឺ​គឺជា​ជំហាន​ត្រឹមត្រូវ ហើយ​ក្រសួង​​​នឹង​រងចាំ​ជួយ​សម្រប​​សម្រួល ។
    3. លោក YAMAZAKI NOBUHIKO ជាទីប្រឹក្សា​ច្បាប់​ផ្នែក​សោធន​នៃខុទ្ទកាល័យ​រដ្ឋមន្រ្តី នឹង​រងចាំជួយ​​សម្រួល​ខាង​ផ្នែកបច្ចេកទេស ក្នុង​ករណីដែល​កម្ពុជា​ត្រូវការឱ្យជប៉ុន​ជួយ​ជាដំបូន្មាន​ផ្នែក​បច្ចេកទេស។
    4. អង្គភាព​សេវាកម្ម​សោធន​ជប៉ុន (JPS) គឺ​ជា​អង្គភាព​សាធារណៈ គ្រប់គ្រង​ផ្ទាល់​លើប្រព័ន្ធ​សោធន​នៃនិយោជិត ដែលមិនមែន​ជាបុគ្គលិក​របស់រដ្ឋាភិបាល​ប្រទេសជប៉ុន ក្នុងនោះ​ជាអ្នក​កំណត់​ដែន​អនុវត្ត, ការប្រមូល​ភាគទាន, គ្រប់គ្រងបណ្ណសារ, ពិគ្រោះ​យោបល់​បញ្ហាសោធន, កំណត់​សិទ្ធិ និង បើកផ្តល់​​តាវកាលិក ដែល​ការងារ​ទាំងនេះ​ត្រូវទទួល​បានការជៀ​ទុកចិត្ត និង ប្រតិភូកម្ម​ពីរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង សុខាភិបាល ការងារ និង សុខមាលភាព ។ ចំណុចដែល​គួកត់​សម្គាល់ គឺការ​គ្រប់គ្រង និង រក្សា​សុវត្ថិ​ភាព​ប្រព័ន្ធ​គ្រប់គ្រង​​ទិន្នន័យ​​មានលក្ខណៈ​​ច្បាស់លាស់ ហ្មត់ចត់បំផុត ។
    5. ក្រុមហ៊ុន​អ៊ីតាឈឺ បាន​សន្យា​ថានឹង​ជួយ​​រៀបចំ​​ប្រព័ន្ធ​ប្រាក់​​សោធន​ដល់​បេឡាជាតិ​​របបសន្តិ​សុខ​សង្គម​​​សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​សោធន​ឱ្យ​បាន​ត្រឹមត្រូវតាម​បទដ្ឋាន​បច្ចេកវិទ្យា ។
    6. លោក NAKAMURA SHINTARO ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​សង្គម របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​​អន្តរជាតិជប៉ុន (JICA) បាន​ឯកភាព​ទៅលើ​គំនិត​ដែល​​ថា​សោធន គឺ​ជា​ប្រភេទ​តាវកាលិក​រយៈ​ពេល​វែង ដែល​ទាមទារ​ឱ្យមាន​ការរក្សា​ទុក​នូវកំណត់​បណ្ណសារ​ឱ្យហ្មត់ចត់ ពុំនោះ​ទេនឹង​នាំ​ឱ្យ​មាន​បញ្ហា​លំបាក​នៅពេល​ផ្តល់​តាវ​កាលិក​ត្រឡប់​ទៅអ្នក​បង់​ភាគ​ទាន​វិញ ។ ក្នុង​ឱកាស​នោះ លោក​នាយក ប.ស.ស បាន​ស្នើ​សុំ​ជំនួយផ្នែក​បច្ចេកទេស​ពីរចំណុច រួមមាន កា​រៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រងប្រព័ន្ធ​សោធន និង ជំនាញ​ការ​ផ្នែក​សិក្សា​វិភាគ វាយ​តម្លៃ​លើ​អត្រា​ភាគទាន និង តាវ​កាលិក ជា​កិច្ច​ឆ្លើយ​តប​នឹង​សំណើ​នេះ ជា​គោល​ការណ៍ លោក NAKAMURA SHINTARO បានឯក​ភាព និង ស្នើ​ឱ្យមាន​ការ​ស្នើសុំ​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល​កម្ពុជា ទៅ​រដ្ឋាភិបាល​ជប៉ុន តាមរយៈJICA ដើម្បីរៀប​ចំនីតិវិធី​ស្នើ​សុំនេះ ។

         សរុបមក​នៅក្នុង​ដំណើរ​ទស្សន​កិច្ចសិក្សានេះ ថ្នាក់ដឹកនាំ និង សហការី​បាន​ទទួល​នូវចំណេះដឹង និង បទ​ពីសោធន៍ថ្មីៗ​ថែមទៀត​អំពីប្រព័ន្ធ​សន្តិ​សុខសង្គមនៅជប៉ុន ជាពិសេស​បានដឹងអំពី​ប្រព័ន្ធគ្រប់គ្រង​ប្រាក់សោធន​របស់ជប៉ុន ។

    DSC_0033 DSC_0120 DSC_0124 DSC_0126 DSC_0129 DSC_0156 DSC_0161 DSC_0176 DSC_0181 DSC_0193 DSC_0198 DSC_0205 DSC_0214 DSC_0215 DSC_0240     DSC_0506 DSC_0532 DSC_0533

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,១៦៥ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៦,៧៣៦ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៦,២៨២ នាក់
    ប.ស.ស Facebook Page