Mail |
  •  ភាសាខ្មែរ
  • English English
  • កិច្ចប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យ នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ និងទី ២៧

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ និងថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម”ប.ស.ស” និងសហការី ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់ មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការ រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

    ក្នុងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មាន០៧ជំពូក និង២៨មាត្រា ដែលការរៀបចំនេះអនុលោមទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

    គោលបំណងខាងលើ គឺដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាព សង្គម ដែល ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាពប្រកបដោយជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ ដែលការណ៍នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ ដូច្នេះ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅពេលទទួលរងហានិភ័យការងារ និងសេវាថែទាំសុខភាព២៤ម៉ោង នៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ក្នុងពេលដ៏ខ្លីខាងមុខនេះ។

    1-1

    3-3

    4-4

    6-6

    5-5

    8-8

    7-7

    10-10

    9-9

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page