Mail |
  •  ភាសាខ្មែរ
  • English English
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
    សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី ដែលពេលនេះគឺជាជំនួបលើកទី៣ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសួរ សុខទុក្ខកម្មករចំនួន ៥ដងហើយរួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការទទួល ទានអាហារថ្ងៃត្រង់ជាមួយបងប្អូន កម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈ២កន្លងទៅថ្មីៗដែលមិនអាចបំភ្លេចបានឡើយ។ បាយដែលសម្តេចទទួលទានពេលនោះគឺជាបាយ របស់កូនក្មួយកម្មករដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះរោងចក្រមួយចំនួនធំបានរៀបចំបន្ទប់បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃ អាហារ១ពេលដល់កម្មករផងដែរ។
    សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដេរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារ ដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។
    ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ ការងារនឹងប្រាក់ចំណូលសមរម្យដល់ កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម ៤០ ដុល្លារ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុត គឺអាចឡើងដល់១៦០ទៅ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
    ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិនអោយកម្ពុជាទទួលផលប្រយោជន៍ដូចជា៖

    ១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា

    ២)កុំមកវិនិយោគនៅកម្ពុជា និង

    ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផលប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរទេសជួយ [៣-សុំ] គឺ៖

    ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា

    ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង

    ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែ រីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារនិងប្រាក់ចំណូលល្អ៖
    ១) ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
    ២) រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
    ៣) រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៧០០រៀលប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
    ៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី(៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការិនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយ ក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវា ជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
    ៥) បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវ លក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួលនូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
    មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់ លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះ បងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង៕
    ប្រភពពីហ្វេសបុកផេករបស់ Samdech Hun Sen, Cambodian Prime Minister

    1-1 2-2 4-4 7-7 6-6 5-5 8-8 9-9

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page