Mail |
  •  ភាសាខ្មែរ
  • English English
  • វគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់មន្ត្រី និងបុគ្គលិក ប.ស.ស តាមបណ្តាសាខាខេត្តទាំង ២៤ខេត្ត និង២ខណ្ឌ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់មន្ត្រី និងបុគ្គលិក ប.ស.ស តាមបណ្តាសាខាខេត្តទាំង ២៤ខេត្ត និង២ខណ្ឌ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

    គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនសមត្ថភាព និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ទាក់ទងនឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបាននូវគុណភាពនិងភាពទាន់ពេលវេលានៃការផ្តល់សេវា ជាពិសេស ដើម្បីត្រៀមឈានទៅគ្របដណ្តប់ដល់កម្មករនិយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់អនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

    វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការងារជំនាញសំខាន់ៗ គឺផ្នែកថែទាំសុខភាព ផ្នែកបញ្ជិកា និងភាគទាន ផ្នែកតាវកាលិក និងផ្នែកអធិការកិច្ច រួមមាន៖

    ១ ការងារសម្របសម្រួលសេវាមូលដ្ឋានសុខាភិបាល

    ២ បែបបទ និងនីតិវិធីទូទាត់ថ្ងៃសេវា

    ៣ របៀបបញ្ជូលទិន្នន័យ ក្នុងប្រព័ន្ធ HSPIS

    ៤  Health Financing

    ៥ ភាពខុសគ្នារវាងតាវកាលិកកម្មករនិយោជិត និងមន្ត្រីរាជការ

    ៦ យន្តការទូទាត់ថ្លៃសេវារបស់កម្មករនិយោជិត និងមន្ត្ររាជការ

    ៧ នីតិវិធិនៃការចុះបញ្ជិកា និងបង់ភាគទានរបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ

    ៨ តាវកាលិកផ្នែកហានិភ័យការងារ និងតាវកាលិកសម្រាប់ផ្នែកថែទាំសុខភាព

    ៩ អភិបាលកិច្ច អង្កេតគ្រោះថ្នាក់ការងារ ច្បាប់ការងារ និងអធិការកិច្ច។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page