Mail |
  •  ភាសាខ្មែរ
  • English English
  • បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរវាង បេឡាជាតិរបបសន្តិសុខសង្គម និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរវាង បេឡាជាតិរបប សន្តិសុខសង្គម និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា។

    ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងលោក Ruan Swanepoel នាយកជាន់ខ្ពស់ ទទួលបន្ទុកពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃច័ន្ទ ២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

    ឯកឧត្តម អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់សេវាបង់ភាគទាន និងទូទាត់តាវកាលិកជូនកម្មករ និយោជិត ដែលទទួលរងហានិភ័យការងារ សេវាថែទាំសុខភាព ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីនៅពេលសម្រាលកូន ឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ជាងមុន។ ឯកឧត្តមបានបន្តថា ប.ស.ស កំពុងពង្រីកវិសាលភាព ដោយអនុលោមតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែម ដែលនេះជាឱកាស ប.ស.ស ត្រូវតែចាប់ដៃគូសហការក្នុងការផ្តល់សេវាជូនកម្មករ និយោជិត ឱ្យមានភាពល្អប្រសើរ និងមានភាពងាយស្រួលបន្ថែមទៀត។

    បច្ចុប្បន្ន ប.ស.ស បានចុះបញ្ជិកាសរុបចំនួន ៩,៣៦០សហគ្រាស មានកម្មករសរុបចំនួន ១,១៧៩,០៦០នាក់ ក្នុងនោះ បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិត ឡើងវិញចំនួន ៨៤៨សហគ្រាស ស្មើនឹងចំនួន ៩២៩,៥០៦នាក់ និងបានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី ខេត្ត បានចំនួន ១,២៨៩ មូលដ្ឋាន។ ជាមួយគ្នានេះ ប.ស.ស បានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កម្មករ កម្មការិនីចំនួន ៣៦០,៤៣៩នាក់ផងដែរ។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page