Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស រៀបចំសិក្ខាសាលាស្វែងរកគន្លឹះជំរុញឱ្យ ប្រសើរឡើង នៃការពង្រីកកិច្ចគាំពារសង្គមដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    រាជ​ធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីជម្រើសជាក់ស្តែងសម្រាប់ពង្រីក ការគាំពារសង្គមដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា នៅសាលប្រជុំបេឡាជាតិរបបសន្តិសង្គម។

    សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិរបបសន្តិសុខសង្គម។ រួមមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយករង ​ប.ស.ស ប្រធាន និងតំណាងប្រធានការិយាល័យទាំង១២ នៃ ប.ស.ស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ  តំណាងកម្មករនិយោជិត តំណាងនិយោជក តំណាងសហជីព តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការ ILO សរុបប្រមាណជាង ៤០នាក់។

    សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកជម្រើសជាក់ស្តែង ដែលផ្តោតសំខាន់ទៅលើ ការកំណត់អត្តសញ្ញាណកម្មករក្រៅប្រព័ន្ធ មានការចូលរួមពីកម្មករនិយោជិតក្រៅប្រព័ន្ធ និងការរៀបចំផែនការដើម្បីពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

    ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស បានឱ្យដឹងថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា របស់រាជរដ្ឋាភិបាលនីតិកាលពី៥ ត្រង់ចតុកោណទី៤ មុំទី៣ “ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅគោលនយោបាយគាំពារសង្គម ជាសំណាញ់សុវត្ថិភាពសម្រាប់បងប្អូនប្រជាជនទូទាំងប្រទេស ពិសេសគឺរបបសន្តិសុខសង្គមសម្រាប់ប្រជាជនសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងត្រៀមរៀបចំឱ្យដំណើរការគោលនយោសម្រាប់ប្រជាជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចដែល ប.ស.ស បាននឹងកំពុងពិភាក្សា និងសិក្សាសមិទ្ធិលទ្ធភាពនាថ្ងៃនេះ។ ឯកឧត្តមបានបន្ថែមថា មន្ត្រីរាជការ និងបុគ្គលិកនៃ ប.ស.ស  កន្លងមកបានផ្តល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ មានស្មារតីទទួលខុសត្រូវមនសិកាវិជ្ជាជីវៈ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់សម្រេចបានសមិទ្ធផលជូនអង្គភាព ក៏ដូចជាក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ។

     

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page