Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងផុ្តល់បណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលតំបន់ ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ប្រមាណជា ៣៤០នាក់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ខេត្តស្វាយរៀង

    ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃ ប.ស.ស បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងផុ្តល់បណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលតំបន់ ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ប្រមាណជា ៣៤០នាក់ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ខេត្តស្វាយរៀង។

    ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែកបណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចងាយស្រួលក្នុងការចេញ-ចូលរថយន្តដឹកកម្មករ និងជាពិសេស ចែកបណ្ណមូលនិធិសមធម៌សុខាភិបាលដល់អ្នកបើកបររថយន្តដឹកកម្មករ ដើម្បីឱ្យគាត់មានសិទ្ធិទៅប្រើសេវាពិនិត្យ និងព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ។

    ឯកឧត្តម ជាវ ប៊ុនរិទ្ធ បានមានប្រសាសន៍ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ជាបន្ទុកដ៏ធំដល់រាជរដ្ឋាភិបាល ដែលបានបង្កឱ្យបាត់បង់ជីវីត របួស ពិការភាព ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសកម្មករ កម្មការិនី នៅពេលកំពុងធ្វើដំណើរទៅ និងត្រឡប់មកពីបំពេញការងារ ដោយមធ្យោបាយនានា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកជួយសម្រាលបន្ទុកនេះ ប.ស.ស បានធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់កម្មករនិយោជិត និងអ្នកបើកបររួមមាន៖

    • បណ្តុះបណ្តាលគ្រូបង្គោល ១០លើក ស្មើនឹង ៧៣១នាក់
    • បណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម ០៣លើក ស្មើនឹង ១៣២នាក់
    • ប្រជុំផ្សព្វផ្សាយអប់រំ ១ ០៩០លើក ស្មើនឹង ១៨៣ ៦៩១ នាក់
    • បណ្ដុះបណ្ដាល និងបំប៉ន សម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរ ១៥០លើក ស្មើនឹង ៩ ១៨៤នាក់
    • ប្រឡងយកបណ្ណបើកបរ ៤០លើក ស្មើនឹង ៣ ១២៣នាក់ ជាប់ជាស្ថាពរចំនួន ២ ០៦០នាក់
    • ចែកបណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ២៣លើក ស្មើនឹង ២ ០៦០នាក់
    • បំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ ១៤០រោងចក្រ ស្មើនឹង ១៤៦បដា
    • ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ២ ៥៤៧បណ្ណ និងបណ្ណសម្គាល់យានយន្តសម្រាប់ចេញ-ចូល ១ ៨៩៥បណ្ណ។

    ឯកឧត្តម ជាវ ប៊ុនរិទ្ធ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះម្ចាស់តំបន់សេដ្ឋកិច្ច តាយ សេង ក៏ដូចជាថៅកែរោងចក្រ A and J (Cambodia) Co., Ltd ដែលបានចូលរួមសហការជាមួយ ប.ស.ស កាលពីពេលកន្លងទៅ ក្នុងការផ្តល់ទីតាំងប្រារព្ធពិធី អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតជាដើម។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page