Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមដល់រដ្ឋបាលរោងចក្រ Gledpeer Garment Factory (Cambodia) Co.,Ltd

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោម អធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានចុះផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្ត របបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៥៤នាក់ នៅរោងចក្រ Gledpeer Garment Factory (Cambodia) Co.,Ltd ដែលមានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ឯកឧត្តម ម៉េង ហុង បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យកម្មករនិយោជិតទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីក្នុងការទទួល និងប្រើប្រាស់សេវា ពីមន្ទីរពេទ្យជាដៃគូររបស់បេឡាជាតិរបបសន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ ប.ស.ស បញ្ហាប្រឈមជា ពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកហានិភ័យការងារ ជូនកម្មករនិយោជិត និងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត ដែល ប.ស.ស បានផ្តល់ជូន។

    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ម៉េង ហុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះរដ្ឋបាល   និងថៅកែ

    រោងចក្រ Gledpeer Garment Factory (Cambodia) Co.,Ltd ដែលបានចូលរួមសហការជាមួយ ប.ស.ស ក្នុងការផ្តល់ទីតាំង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមផងដែរ។

    មុននឹងបញ្ចប់ ឯកឧត្តម ម៉េង ហុង បានផ្តាំផ្ញើរទៅដល់បងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យចេះថែទាំសុខភាព និងរក្សាអនាម័យក្នុងការហូបចុក ចំពោះម្ហូបអាហារណាដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អ ជៀសវាងមានករណីដួលសន្លប់ពេលកំពុងបំពេញការងារ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page