Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ខេត្តបន្ទាយមានជ័យ ចុះផ្តល់ប្រាក់វិភាជបូជាសព ៤លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះ

    បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមប្រឹក្សាសង្កាត់និមិត្ត ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ បានចុះទៅប្រគល់ប្រាក់វិភាជបូជាសព ចំនួន ៤ ០០០ ០០០ រៀល (បួនលានរៀលគត់) ដល់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ អេង ណេ ដែលទទួលរងគ្រោះថ្នាក់កាលពីពេលកន្លងទៅ ស្ថិតភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    តាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់វិភាជ ជូនដល់ជនរងគ្រោះដែលបានទទួលគ្រោះថ្នាក់ការងាររហូតដល់ស្លាប់ មានចំនួន ៥៣នាក់ ចំណាយថវិការអស់ ២១២ ០០០ ០០០រៀល (ពីររយដប់ពីរលានរៀលគត់) ក្នុងនោះបណ្តាលមកពីគ្រោះថ្នាក់ពេលធ្វើដំណើរ គ្រោះថ្នាក់នៅកន្លែងធ្វើការ និងជំងឺវិជ្ជាជីវៈ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.