Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រី ប.ស.ស ខេត្តប៉ៃលិន ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ដល់កម្មករនិយោជិត នៅក្រុមហ៊ុន វិចតូរីយ៉ាវ៉ាយអ៊ីន

    ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារ ប.ស.ស សាខាខេត្តប៉ៃលិន ដឹកនាំដោយ លោក រាម សុមិត្រ មន្ត្រីទទួលបន្ទុកខេត្ត បានចុះធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់តំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅ ក្រុមហ៊ុន វិចតូរីយ៉ាវ៉ាយអ៊ីន ស្ថិតនៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    លោក លី ចាន់ថង តំណាងរដ្ឋបាលក្រុមហ៊ុន បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចុះមកផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់កម្មករនិយោជិត នៅក្នុងក្រុមហ៊ុន វិចតូរីយ៉ាវ៉ាយអ៊ីន នេះ។ លោកបានបន្តថា នាពេលកន្លងមក មានបុគ្គលិកក្រុមហ៊ុនជាច្រើននាក់ បានទទួលរងគ្រោះថ្នាក់ការងារ និងបានទៅទទួលសេវាផ្នែកថែទាំសុខភាព ហើយមានក្រុមការងារ ប.ស.ស រួមទាំងភ្នាកងារប្រចាំការមន្ទីរពេទ្យ តែងតែធ្វើការសម្របសម្រួលជូនពួកគាត់ជានិច្ច។

    លោក រាម សុមិត្រ មន្ត្រីទទួលបន្ទុកខេត្តបានមានប្រសាសន៍ថា បងប្អូនកម្មករនិយោជិតនឹងទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។ ពិសេសជាងនេះទៀត បងប្អូនកម្មករនិយោជិត នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន សម្រាប់រយៈពេលអាក់ខានការងារ ដោយសារការសម្រាកព្យាបាលថែទាំ​​ជម្ងឺ ឬរបួស តាមវេជ្ជបញ្ជាមានរយៈពេលជាប់គ្នាលើសពី ០៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១ ដែលកម្មករនិយោជិតបានចូលទៅមូលដា្ឋនសុខាភិបាល។

    លោកបានថ្លែងយ៉ាងដូច្នេះ យោងតាមប្រកាសលេខ១៨៤ ក.ប/ប្រ.ក ប.ស.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្តីពីការការកែសម្រួលប្រការ២ ប្រការ៤ ប្រការ៥ ប្រការ៦ ប្រការ៧ ប្រការ៨ និងប្រការ១០ នៃប្រកាសលេខ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព។

    លោកក៏បានសំណូមពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page