Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស សហការជាមួយក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យជំងឺ និងពន្យល់ពីការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៨ នេះ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងនាមជាដៃគូរ ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    ក្រៅពីធ្វើការសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅនឹងកន្លែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ១៥០នាក់ បានធ្វើការពិនិត្យជំងឺ និងព្យាបាលជូនដល់បងប្អូនកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ បានចំនួន ២ ៩៣២នាក់ និងបានបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ចំនួន ៤០នាក់ផ្សេងទៀត។

    ក្រៅពីធ្វើការសំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារ ប.ស.ស និង TYDA បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងបានពន្យល់ដល់ពួកគាត់អំពីការថែរក្សាសុខភាព សុវត្ថិភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។ ពិសេសជាងនេះទៅទៀត ក្រុមការងារ ប.ស.ស ក៏បានធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់កម្មករនិយោជិតនៅតាមខ្នងផ្ទះ ក្នុងសង្កាត់គោរកា ខណ្ឌព្រែកព្នៅផងដែរ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page