Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស និង ប.ជ.អ ចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការផលិត និងចែកជូនបណ្ណសមធម៌សុខាភិបាល ដល់អតីតយុទ្ធជន យុវនីតិសម្បទា និងគ្រួសារអតីតយុទ្ធជន នាពេលឆាប់ៗ

    ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកក្ដដា ឆ្នាំ២០១៨ ប្រធានការិយាល័យ នៃបេឡាជាតិរបបសន្តិសុខសង្គម តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងសហការី។

    កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពន្លឿនការផលិត និងចែកជូន បណ្ណមូលនិធិសមធម៌ សុខាភិបាល សម្រាប់អតីតយុទ្ធជន យុវនីតិសម្បទា ដែលមានប្រមាណជាង ៥ម៉ឺននាក់ និងគ្រួសារអតីតយុទ្ធជនប្រមាណជាង ១២ម៉ឺននាក់ ដែលសរុបទាំងអស់ប្រមាណ ១៨ម៉ឺននាក់។

    បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងសហការគ្នាក្នុងការផលិត និងចែកជូននូវបណ្ណមូលនិធិសមធម៌សុខាភិបាលសម្រាប់អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យអតីតយុវជន និងគ្រួសារអតីតយុទ្ធជន អាចទៅទទួលបានសេវាពិគ្រោះ ពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានមន្ទីរពេទ្យសាធារណៈនានា ទូទាំងប្រទេស៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page