Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ផ្តល់ការធានារ៉ាប់រងសុខភាពរហូតដល់ជាសះស្បើយ ជូនកម្មករ កម្មការិនីដែលបានសន្លប់ នៅរោងចក្រ Teng Xun ព្រឹកមិញនេះ!

    កំពង់ស្ពឺ៖ មានករណីកម្មករ កម្មការិនី ចំនួន ២៣នាក់ បានសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង) នៅរោងចក្រ Teng Xun Limited កាលពីវេលាម៉ោង ១០ និង ២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

    រោងចក្រ Teng Xun មានអាសយដ្ឋានស្ថិតនៅតាមផ្លូវជាតិលេខ៤១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មូលហេតុដែលបង្កឱ្យមានករណីសន្លប់នេះកើតឡើងមុនដំបូង ផ្តើមចេញពីមានកម្មករនិយោជិត ចំនួន ២នាក់ មានអាការៈខ្សោយអស់កម្លាំង ងងឹតមុខ បានដួលសន្លប់នៅនឹងកន្លែងធ្វើការ។ បន្ទាប់មកមានកម្មករ កម្មការិនីផ្សេងទៀតដែលនៅក្បែរឃើញបែបនេះ មានអារម្មណ៍តក់ស្លុត ភិតភ័យ និងថប់ដង្ហើម ក៏បានដួលសន្លប់តៗគ្នា (ជំងឺស្នេហ៍ហ្វូង) តែម្តង។

    បន្ទាប់ពីទទួលបានព័ត៌មានកម្មករ កម្មការិនី ដួលសន្លប់ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម បានចុះទៅសម្របសម្រួលជាមួយរដ្ឋបាលរោងចក្រ បញ្ជូនកម្មករ កម្មការិនី សន្លប់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពហុព្យាបាល និងសម្ភពថ្នល់ទទឹង ទាំង ២៣នាក់។

    បច្ចុប្បន្នស្ថានភាពនៅក្នុងរោងចក្រ Teng Xun ត្រូវបាននិយោជក អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកពីការងារចំនួន ០១ថ្ងៃ ជាបណ្តោះអាសន្នសិន រងចាំក្រុមការងារទប់ស្កាត់ករណីសន្លប់នឹងបង្ការគ្រោះថ្នាក់ការងារ(ទ.ស.ប.ក) ចុះទៅអង្កេតស្វែងរកមូលហេតុឱ្យបានច្បាស់លាស់។

    រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកងស្រុងរបស់ បេឡាជាតិរបបសន្តិសុខសង្គម។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page