Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ផ្តល់សេវាសង្គ្រោះបន្ទាន់ និងព្យាបាលរហូតជាសះស្បើយ ដល់កម្មករជួបគ្រោះថ្នាក់ចរាចរណ៍ ៥១នាក់ នៅខេត្តកណ្តាល

    កណ្តាល ៖ កម្មករ កម្មការិនី ប្រមាណជាង ៥១នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិនតាមនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិកំណត់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរ វ៉ាជែងរថយន្តដែលនៅខាងមុខ ក្នុងទិសដៅស្របគ្នា មិនប្រុងប្រយ័ត្ន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង និងបានបណ្តាលឱ្យកម្មករ កម្មារិនី រងរបួសធ្ងន់ចំនួន ១៧នាក់ និងស្រាល ៣៤នាក់។​

    ក្រោយទទួលបានព័ត៌មានខាងលើ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

    ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមណ្ឌលសុខភាពត្រាំខ្នារចំនួន ៣៣នាក់ និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកុសុមៈ ចំនួន ៤នាក់ មន្ទីរពេទ្យព្រះកុសុមៈ ចំនួន ១៧នាក់ (រងរបួសធ្ងន់) និងបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមូលមិត្តដើមរការ ចំនួន ១នាក់។

    រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់ បេឡាជាតិរបបសន្តិសុខសង្គម។

    បេឡាជាតិរបបសន្តិសុខសង្គម សូមចូលរួមសោកស្តាយចំពោះ ព័ត៌មានពីការគ្រោះថ្នាក់នេះ របស់បងប្អូនកម្មករនិយោជិត ក្នុងនាម ប.ស.ស សូមក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page