Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កម្មការិនី ២០នាក់ ទទួលបានប្រាក់បំណាច់ ៧០% ពីបេឡាជាតិរបបសន្តិសុខសង្គម មកពីរោងចក្រ៦ ផ្សេងគ្នា

    កំពង់ឆ្នាំង៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់សេចក្តីសម្រេចផ្ដល់តាវកាលិកផ្នែកថែទាំសុខភាព ៧០% (ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ) ដល់ស្ត្រីសម្រាលកូន និងសមាជិក ប.ស.ស ដែលសម្រាកព្យាបាលជំងឺចាប់ពី ៨ថ្ងៃឡើង។

    សម្រាប់ការសម្រាកព្យាបាលជំងឺ និងសម្រាកលំហែមាតុភាពរយៈពេល ៩០ថ្ងៃ ដល់កម្មករនិយោជិតជាស្រ្តី ដែលបានសម្រាលកូនចំនួន ១៧នាក់ និងសមាជិក ប.ស.ស ដែលសម្រាកព្យាបាលជំងឺចំនួន ៣នាក់ មកពីរោងចក្រ ចំនួន ៦គឺ៖

    ១-រោងចក្រ TRIPOS INTERNATIONAL (CAMBODIA) Co.,LTD ចំនួន ៤នាក់

    ២-រោងចក្រ CAN SPORTS SHOES ចំនួន ៥នាក់

    ៣-រោងចក្រ TAK FOOK (CAMBODIA) GARMENT LTD ចំនួន ៥នាក់

    ៤-រោងកច្រ HORIZON OUTDOOR ចំនួន ៣នាក់

    ៥-រោងចក្រ JIUN YE GARMENT (CAMBODIA) CO., LTD ចំនួន ២នាក់

    ៦-រោងចក្រ T.U.W TEXTILE (CAMBODIA)ចំនួន ១នាក់

    គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល ៩០ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០%៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page