Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម និងធ្វើបណ្ណសមាជិកជូនកម្មករនិយោជិត នៅខេត្តក្រចេះ

    ក្រចេះ៖ នៅថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តក្រចេះ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបបសន្តិសុខសង្គម ដល់សហគ្រាសចំនួន២ នៅក្នុងខេត្តក្រចេះ គឺក្រុមហ៊ុន ដូវទឺសាយហ្គនប៊ិញហ្វឿក និងក្រុមហ៊ុន ភូរៀងក្រចេះ អភិវឌ្ឍកៅស៊ូ។

    បន្ទាប់ពីធ្វើការបណ្តុះបណ្តាល ក្រុមការងារ ប.ស.ស ក៏បានកំណត់អត្តសញ្ញាណ ដល់កម្មករនិយោជិត នៅក្នុងក្រុមហ៊ុនទាំង២ ដើម្បីធ្វើបណ្ណសមាជិក ប.ស.ស សម្រាប់កម្មករ កម្មការិនីដែលទើបចូលបម្រើការថ្មី ចំនួន ១០០នាក់។

    បន្ទាប់ពីទទួលបានបណ្ណសមាជិក ប.ស.ស ហើយ កម្មករ កម្មការិនីអាចទៅទទួលបានការពិនិត្យ និងព្យាបាលជម្ងឺនៅមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូររបស់ ប.ស.ស ដោយឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

    ដើម្បីទទួលបាន កាតសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវ៖

    ១- ម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវចុះបញ្ជិកាមកក្នុង ប.ស.ស

    ២- ម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវបញ្ជូនឈ្មោះ និងតារាងប្រកាសប្រាក់ខែកម្មករនិយោជិតមក   ប.ស.ស

    ៣- ត្រូវអនុញ្ញាត្តឱ្យកម្មករនិយោជិតមកធ្វើបណ្ណសមាជិក នៅសាខា ប.ស.ស ដែលនៅជិត ឬអាចស្នើសុំខាងក្រុមការងារពី ប.ស.ស ទៅចុះបញ្ជីនៅរោងចក្រផ្ទាល់តាមភាពជាក់ស្តែង៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page