Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីអធិការ ប.ស.ស ចុះអង្កេតគ្រោះថ្នាក់ចរាចរណ៍លើសមាជិកម្នាក់ រងរបួសបាក់ឆ្អឹងស្មងជើង

    ឫស្សីកែវ៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីអធិការនៃបេឡាជាតិរបបសន្តិសុខសង្គម សាខាខណ្ឌឫស្សីកែវ បានចុះអង្កេតឡើងវិញលើករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង ៣០នាទីព្រឹក។

    ជនរងគ្រោះមានឈ្មោះ ញុន ធា បានរងរបួស(បាក់ឆ្អឹងស្មងជើងខាងឆ្វេង ) ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការដោយធ្វើដំណើរតាមជិះម៉ូតូ។ ជនរងគ្រោះ ជាកម្មការិនី បម្រើការនៅសហគ្រាស Sprotext Industry Co., Ltd មានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    មន្ត្រីអធិការបានឱ្យដឹងថា ដោយសារតែស្ថានភាពមុខរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក  ក្រុមគ្រូពេទ្យឯកទេសបានសម្រេចកាត់ជើងខាងឆ្វេងរបស់ជនរងគ្រោះត្រឹមភ្លៅ ដោយគ្រូពេទ្យបានពិនិត្យឃើញថា មុខរបួសមានសភាពរលួយ និងមានដង្កូវ ដើម្បីបញ្ជៀសការរីករាលដាលឆ្លងមេរោគទៅផ្នែកផ្សេងទៀត។

    មន្ត្រីអធិការនៃបេឡាជាតិរបបសន្តិសុខសង្គម សាខាខណ្ឌឫស្សីកែវ បានចុះធ្វើកំណត់ហេតុព័ត៌មានដល់លំនៅឋានជនរងគ្រោះ ដែលមានអាសយដ្ឋាន នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល សាកសួរព័ត៌មាន បន្ថែមអំពីអាការៈមុខរបួសជើងរបស់ជនរងគ្រោះ រួចចុះទៅពិនិត្យ និងថតរូបភាពចំណុចកើតហេតុ និងបន្តទៅសហគ្រាសដែលជនរងគ្រោះធ្វើការ ដើម្បីសាកសួរព័ត៌មានពីរដ្ឋបាល និងប្រមូលយកឯកសារបន្ថែម៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page