Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ នៅខេត្តកំពង់ធំ ត្រូវបាន ប.ស.ស ខេត្ត ត្រូវបានចុះអង្កេត ដោយចិត្តទុកដាក់ ក្នុងការផ្តល់តាវការលិកជូនគ្រួសារជនរងគ្រោះ

    កំពង់ធំ៖ នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធសក័ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ធំ បានចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមានជនរងគ្រោះ ឈ្មោះ សុទ្ធ បូរិន ជាបុគ្គលិកបម្រើការងារនៅ មីក្រូហិរញ្ញវត្ថុប្រាសាក់ មានទីកន្លែងកំណើតនៅភូមិចុងកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០១៨ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅលើកំណាត់ផ្លូវលំ (ចាក់កៅស៊ូ) ក្នុងភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

    គោលបំណងនៃការចុះអង្កេតនេះ គឺដើម្បីឱ្យដឹងថា ជនរងគ្រោះពិតជាគ្រោះថ្នាក់ការងារពិតប្រាកដមែន ឬយ៉ាងណា និងស្វែងរកមូលហេតុពិតប្រាកដ និងប្រភពជាក់ស្តែងណាមួយដែលអាចគួរឱ្យទុកចិត្តបំផុត ព្រមទាំងសិក្សាពីកម្រិតបាត់បង់សមត្ថភាពរបស់ជនរងគ្រោះ ក៏ដូចជាកម្រិតដែលត្រូវផ្តល់ឱ្យជនរងគ្រោះវិញ ដើម្បីពន្លឿនការផ្តល់អត្ថប្រយោជន៍ពី ប.ស.ស ដូចជាផ្តល់តាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ដ តាវកាលិកជំងឺ តាវកាលិកមាតុភាព តាវកាលិកនិកម្មវេលា និងអត្ថប្រយោជន៍ជាច្រើនទៀត៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page