Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីសាខា ប.ស.ស ខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍សន្តិសុខសង្គម និងនីតិវិធីដាក់ឯកសារមក ប.ស.ស ជូនតំណាងក្រុមហ៊ុន ប្រធានក្រុម និងជំនួយការរោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ឆ្នាំង បានចុះទៅពន្យល់ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងនីតិវិធីនៃការរៀបចំឯកសារដាក់ឱ្យ ប.ស.ស ជូនតំណាងក្រុមហ៊ុន ប្រធានក្រុម និងជំនួយការរោងចក្រចំនួន ២ ផ្សេងគ្នា ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    រោងចក្រទី១ មានឈ្មោះ XANATEX (CAMBODIA) GARMENT CO., LTD ភូមិ​ស្ពាន​ពោធិ៍ ឃុំពានី ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    រោងចក្រទី២ មានឈ្មោះ KAI NENG LEATHER PRODUCTS (CAMBODIA) CO., LTD ភូមិ​ផ្សារត្រាច ឃុំលង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យតំណាងក្រុមហ៊ុន ប្រធានក្រុម និងជំនួយការរោងចក្រ ទទួលបានការចំណេះដឹងបន្ថែមស្តីពីរបបសន្តិសុខសង្គម និងបញ្ជ្រាបការយល់ដឹងបន្តទៅកាន់បងប្អូនកម្មករ​ កម្មការិនី ដែលបម្រើការងារក្នុងរោងចក្រទាំងអស់។ ជាងនេះទៀត គឺណែនាំអំពីនីតិវិធីនៅពេលទៅទទួលសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែល ប.ស.ស បានផ្តល់ជូន។

    ការផ្សព្វផ្សាយនេះ ក្នុងន័យលើកកម្ពស់សុខុមាលភាពសង្គម ធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម។ ប.ស.ស តាមរយៈការអនុវត្តរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមមានផ្នែកធានារ៉ាប់រងហានិភ័យការងារ ផ្នែករបបថែទាំសុខភាព  និងផ្នែកប្រាក់សោធន គ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

    ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ប្រកបដោយជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យ ប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.