Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បានចុះសម្របសម្រួលភាគទាន និងចែកសេចក្តីសម្រេចផ្តល់តាវកាលិក ហានិភ័យការងារ នៅរាជធានីភ្នំពេញ និងកំពង់ស្ពឺ

    ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានចុះសម្របសម្រួលភាគទាន តំឡើងកម្មវិធី E-FORM ថ្មី និងចែកសេចក្តីសម្រេចផ្តល់តាវកាលិក ហានិភ័យការងារនៅសហគ្រាសចំនួន ០១ និងចុះស្នើសុំរបាយការណ៍ហានិភ័យការងារនៅសហគ្រាស ចំនួន ០៥ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

    ក្រុមការងារ ប.ស.ស ​បានចុះទៅសហគ្រាស Wing Star Shoes Co.,Ltd ដើម្បីផ្តល់សេចក្តីសម្រេចតាវកាលិកហានិភ័យការងារ បានចំនួន ១៦នាក់។

    ដោយឡែកសហគ្រាស ចំនួន ៥ផ្សេងទៀត ក្រុមការងារ ប.ស.ស បានចុះទៅដល់សហគ្រាស ដើម្បីទារឯកសារហានិភ័យការងារ រួមមាន៖

    ១. ផាភីលៀនថេកស្លាយ

    ២. អាកាសសិត ហ្គាមេន

    ៣. ហ្គ្រីនមីដូវ ឌីវេឡុបមេន

    ៤. រោងចក្រកាត់ដេរ ជ័យជុំ

    ៥. សាន់ជយហ្វើ ប្រូសេស៊ីង។

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page