Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រុមការងារ ប.ស.ស បានចុះសួរសុខទុក្ខ និងសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលបានសម្រាលកូនចំនួន ០៣នាក់ នៅក្នុងខេត្តសៀមរាប

    សៀមរាប៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលបានសម្រាលកូនចំនួន ០៣នាក់ កាលពីថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។

    ក្រុមការងារ ប.ស.ស សាខាខេត្តសៀមរាប បានបញ្ជាក់ថា កម្មការិនី ដែលសម្រាលកូន ទាំង០៣ខាងលើ មានឈ្មោះ ៖

    ១- ឈ្មោះ អ៊ិន សុគន្ធី មានទីលំនៅក្នុង ភូមិប្រីយ៏ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបម្រើការនៅ ខេមបូឌា អ៊ែរផត មែនីជូមែន សឺវីស។

    ២- ឈ្មោះ យាំង ស្រីយ៉ា មានទីលំនៅក្នុង ភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបម្រើការនៅ គ្រឹះស្ថានអង្គរ។

    ៣- ឈ្មោះ លិញ មាណវី មានទីលំនៅក្នុង ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបម្រើការនៅ អង្គរពិសិដ្ឋ។

    ការសម្របសម្រួលបែបនេះ គឺដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះ កាន់តែលឿន បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ចំនួន ៤០០ ០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលបេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ជូន៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page