Mail |
  • ភាសាខ្មែរ
  • English
  • និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ២៣៣នាក់នៅខេត្តកំពង់ចាម ចូលរួមស្ដាប់ការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម

    កំពង់ចាម៖ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ២៣៣នាក់នៅខេត្តកំពង់ចាមបានចូលរួមស្ដាប់ការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម  ដែលបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំខេត្តកំពង់ចាម ។

    ក្រោមអធិបតីភាព ឯកឧត្តម ហាន កុសល អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ម៉េង ហុង នាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស។

    ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងផ្ដោតសំខាន់ទៅលើវឌ្ឍនៈភាព ប.ស.ស ក៏ដូចជាបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្តរបស់ ប.ស.ស អំពីរបបសន្តិសុខសង្គម ដែលកំពុងត្រូវបានអនុវត្តន៍។ ក្នុងនោះរួមមាន ៖

    ១. ផ្នែកហានិភ័យការងារ ដែលទាក់ទងទៅនឹងគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយ ជាប្រយោជន៍ផ្ទាល់ខ្លួន និង ជំងឺវិជ្ជាជីវៈ។

    ២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវាដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានសុខាភិបាល និងមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស ទូទាំងប្រទេសដោយ ផ្តល់ការព្យាបាល២៤ម៉ោងលើ២៤ម៉ោង។

    ៣. ចំពោះផ្នែកប្រាក់សោធន គ្រោងនឹងដាក់ឱ្យអនុវត្តន៍នៅពេលឆាប់ៗខាងមុខនេះផងដែរ  ។

    សូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ក៏មានវត្តមានចូលរួមពីមន្ត្រីមន្ទីរ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្តកំពង់ចាម មន្ត្រី និងបុគ្គលិក សាខា ប.ស.ស ខេត្ត   មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ឬតំណាង ជនរងគ្រោះដែលកំពុងទទួលបានតាវកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ និងឧត្តរជីវី (អ្នកនៅក្នុងបន្ទុក) ជាច្រើននាក់ថែមទៀតផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.