Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ខេត្តស្វាយរៀង ចុះអង្កេត និងផ្តល់ប្រាក់បូជាសព ៤លានរៀល រួមនឹងអត្ថប្រយោជន៍ផ្សេងទៀតដល់សមាជិក ប.ស.ស ដែលជួបគ្រោះថ្នាក់ការងារ

    ស្វាយរៀង៖ កាលពីថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបានកើតឡើង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ដែលបានបណ្តាលឱ្យសមាជិក ប.ស.ស ស្លាប់ ០១នាក់នៅនឹងកន្លែង(ប្តី) និងស្ត្រី (ប្រពន្ធ) ម្នាក់ទៀត រងរបួសធ្ងន់។

    ការចុះអង្កេតគ្រោះថ្នាក់នេះ ក្នុងគោលបំណងធ្វើការវាយតម្លៃជាករណីគ្រោះថ្នាក់ការងារ ដើម្បីផ្តល់​ជូន​ប្រាក់សោហ៊ុយបូជាសព ចំនួន ៤ ០០០ ០០០រៀល ជូនដល់ក្រុមគ្រួសារជនរងគ្រោះ សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ បន្ថែមលើនេះ ក្រុមការងារ ប.ស.ស ក៏បានជួយសម្របសម្រួលក្នុងការពន្លឿនការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនផ្សេងទៀតផងដែរ។ គ្រួសារជនរងគ្រោះ ដែលបានស្លាប់ និងរងរបួសនេះ មានទីលំនៅក្នុងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

    សូមរំលឹកផងដែរថា សមាជិក ប.ស.ស ចំនួន ០២នាក់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកជាមួយម៉ូតូ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ពៅ ពេជ្រសង្ហា ភេទប្រុស ធ្វើការនៅរោងចក្រ សានហ្វេង (ខេមបូឌា) ខមផេនី លីមីធីត (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ យ៉ាន មាសស្នេហ៌ ភេទស្រី ធ្វើការនៅរោងចក្រ ឌីខេ អ៊ីន រងរបួសត្រង់ ភ្នែកខាងឆ្វេង(ជាំ) និងស្មងជើងខាងឆ្វេង(គ្រាំឆ្អឹង)។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.