Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស សាខាខេត្តកំពង់ឆ្នាំង ចុះសម្របសម្រួលរៀបចំឯកសារដល់កម្មការិនីសម្រាលកូនចំនួន ០៤នាក់ និងណែនាំនីតិវិធីមួយចំនួនទៀត

    កំពង់ឆ្នាំង៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ឆ្នាំង បានសម្របសម្រួលរៀបចំឯកសារសម្រាលកូន ដល់កម្មការិនីសម្រាលកូនចំនួន ០៤នាក់  កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៨  នៅមណ្ឌលសុខភាពក្រាំងលាវ និងនៅលំនៅដ្ឋានពួកគាត់ផ្ទាល់។

    ស្រ្តីសម្រាលកូនទាំង ០៤នាក់ ខាងលើរួមមាន៖

    ១. ឈ្មោះ ស៊ន សាវី មានទីលំនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ តៃអ៊ីហ្ស៊ី អ៊ិនធើណេសិនណល។

    ២. ឈ្មោះ សាន ស្រីល័ក្ខ មានទីលំនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ យីងដុង ស៊ូខូអិលធីឌី។

    ៣. ឈ្មោះ ឈន់ អ៊ីម មានទីលំនៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ ធៀនសីន (ខេមបូឌា)។

    ៤. ឈ្មោះ រ៉ែម សាម៉េន មានទីលំនៅភូមិជន្លាវ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ ស៊ុន ខេង ហ្គាមេន (ខេមបូឌា)។

    ក្រុមការងារ ប.ស.ស បានបញ្ជាក់ថា សម្រាប់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ បន្ទាប់ពីសម្រាលកូន គឺទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដូចៗគ្នា ដោយសម្រាលបានកូន ០១នាក់ ទទួលបាន ៤០០ ០០០រៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបាន ៨០០ ០០០រៀល និងសម្រាលបានកូនភ្លោះ០៣នាក់ ទទួលបាន ១ ២០០ ០០០រៀល

    ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល គឺត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

    ទី១. កម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ ឡើងទៅ ត្រូវបំពេញបែបបទនៅស្នាក់ការ ប.ស.ស ក្នុងរាជធានី/ខណ្ឌ/ខេត្ត។

    ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះមានបញ្ជាក់កាលបរិច្ឆេទត្រឹមត្រូវ(អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន។

    ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

    ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.