Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • បុគ្គលិកកាស៊ីណូ កាឡាក់ស៊ី ៨៨៨ សរុបចំនួន ១៩៤ នាក់ ទទួលបានការចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតពី ប.ស.ស នៅខេត្តស្វាយរៀង

    ខេត្តស្វាយរៀង៖ ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨  បានចុះមកកំណត់អត្តសញ្ញាណកម្មករនិយោជិត  តាមប្រព័ន្ធ OffLine ជូនបុគ្គលិកកាស៊ីណូ កាឡាក់ស៊ី ៨៨៨ សរុបចំនួន ១៩៤ ក្នុងនោះមានបុគ្គលិកស្រីចំនួន ៨១នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិចេក ឃុំសំរោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

    ការចុះមកកំណត់អត្តសញ្ញាណដោយផ្ទាល់ដល់ទីកន្លែងនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរមកធ្វើ       បណ្ណសមាជិក ប.ស.ស ផ្ទាល់ដល់ការិយាល័យ ប.ស.ស និងសម្រួលឱ្យឆាប់ទទួលបានបណ្ណសមាជិក ប.ស.ស គ្រប់ៗគ្នា ដើម្បីមានសិទ្ធិប្រើប្រាស់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស ដោយឥតបង់ប្រាក់ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែល ប.ស.ស បាន ផ្ដល់ជូន៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page