Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស សាខាខេត្តកំពង់ចាម ចុះអង្កេតឧត្តរជីវីសមាជិក ប.ស.ស ម្នាក់ដែលជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យបាត់បង់ជីវិត

    កំពង់ចាម ៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះអង្កេតឧត្តរជីវីដល់លំនៅដ្ឋានផ្ទាល់របស់ជនរងគ្រោះ ស្ថិតនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

    ជនរងគ្រោះឈ្មោះអ៊ឹម សុភា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករបម្រើការងារនៅរោងចក្រ HE LI TUO KNITTING CO.,LTD ដែលគ្រោះថ្នាក់ខ្យល់គរ បណ្តាលស្លាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០០ និង៤០នាទី។

    ការចុះអង្កេតឧត្តរជីវី ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់តាវកាលិកឧត្តរជីវី ដល់អ្នករស់នៅក្នុងបន្ទុកដោយផ្ទាល់របស់ជនរងគ្រោះ និងជួយសម្របសម្រួលរៀបចំឯកសារ ដើម្បីពន្លឿនក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ បានទាន់ពេលវេលា និងឆាប់រហ័ស ដល់អ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ ដែលមានចែងនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page