Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស សាខាខេត្តកំពង់ចាម បានចុះកំណត់អត្តសញ្ញាណដល់កម្មករនិយោជិតចំនួន៤០០នាក់

    កំពង់ចាម៖ នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច​ សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៨ ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតចំនួន ៤០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន LONG SRENGINTERNATIONALCO,.LTD មានអាសយដ្ឋានស្ថិតនៅ ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ការចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតខាងលើនេះ គឺដើម្បីឱ្យកម្មករនិយោជិកទាំងអស់មានបណ្ណសមាជិក ប.ស.ស (កាត ប.ស.ស) ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅទទួលការសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (មន្ទីរពេទ្យដៃគូ) ដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page