Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ខណ្ឌឬស្សីកែវ ផ្តល់សេចក្តីសម្រេចតាវកាលិក និងប្រាក់បំណាច់លំហែមាតុភាព ដល់កម្មករនិយោជិត ១១នាក់

    ភ្នំពេញ៖ នៅថ្ងៃអង្គារ ៩កើត  ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០១៨  ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌឫស្សីកែវ បានចុះសម្របសម្របសម្រួលរៀបចំឯកសារផ្តល់តាវកាលិក និងប្រគល់ប្រាក់បំណាច់លំហែមាតុភាព ចំនួន ៧០% ដល់កម្មការិនីសម្រាលកូនចំនួន ១១នាក់ មកពីសហគ្រាសចំនួន ០២ ផ្សេងគ្នា។

    កម្មការិនីដែលបានសម្រាលកូនទាំង ១១នាក់ រួមមាន៖

    ១- មកពីសហគ្រាសសហគ្រាស ធីវ៉ាយ ហ្វេស្សិន ចំនួន ១០នាក់ មានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ

    ២- សហគ្រាស ហ្វូឈៀង ស៊ី  ចំនួន ០១នាក់ មានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ។

    ជាមួយគ្នានេះដែរ ប.ស.ស សាខាខណ្ឌឬស្សីកែវ បានផ្តល់សេចក្តីសម្រេចតាវកាលិក លើការចំណាយព្យាបាលដល់មូលដ្ឋានសុខាភិបាលចំនួន០២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមមាន៖ មណ្ឌលសុខភាពគោរកា និងមណ្ឌលសុខភាពគីឡូ៩។

    គួរបញ្ជាក់ផងដែរថា សម្រាប់កម្មការិនីទាំងអស់ ដែលបានបម្រើការនៅសហគ្រាស គ្រឹះស្ថាន ចាប់ពីមួយឆ្នាំឡើងទៅ និងបានប្រកាសភាគទានមកកាន់ ប.ស.ស យ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ត្រឹមថ្ងៃសម្រាល និងទទួលបានការឈប់សម្រាកមាតុភាព រយៈពេល ៩០ថ្ងៃ ដោយមានប្រាក់ឈ្នួល ១២០% ក្នុងនោះ ប.ស.ស ផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន ផ្តល់ជូន ៥០% ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែល ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូន៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page