Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាសមាជិក ប.ស.ស ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២០០១ដង-នាក់ ហើយតាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជានាយក ប.ស.ស បានថ្លែងថា សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ  និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២២ ០០១ដង-នាក់ ហើយតាមរយៈ ប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ ក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ៣១៦៦ប័ណ្ណ និងផ្សព្វផ្សាយអំពីគោល នយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្នុងសាលប្រជុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នំា២០១៨ នាព្រឹកមិញនេះ។

    ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមថា  មកដល់ពេលនេះ ប.ស.ស មានសមាជិក ជាមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួនជាង ៣០ម៉ឺននាក់ ដែលក្នុងនោះ មានមន្ត្រីរាជការចំនួន ២០៨ ០០០នាក់ អតីតមន្ត្រីរាជការចំនួន ៥៣ ០០០នាក់ អតីតយុទ្ធជនចំនួន ៥៥ ០០០នាក់ និង មន្ត្រីនគរបាលចំនួនជាង ១០ម៉ឺននាក់។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្ត ជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់ សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.