Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាសមាជិក ប.ស.ស ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២៥ ៨៥១១ ដង-នាក់ ហើយ តាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ  និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំ សុខភាព បានចំនួន ២៥ ៨៥១១ ដង-នាក់ ហើយ តាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ ក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១៧១៩ ប័ណ្ណ និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នំា២០១៨ នាព្រឹកមិញនេះ នៅក្នុងសាលប្រជុំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

    ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមថា  បច្ចុប្បន្ននេះ ប.ស.ស មានសមាជិក ជាមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦ នាក់ ដែលក្នុងនោះ មានមន្ត្រីរាជការចំនួន ២០៤ ០៨៤ នាក់ អតីតមន្ត្រីរាជការ ចំនួន ៥៥ ២២២ នាក់ និងអតីតយុទ្ធជនចំនួន ៥៤ ៧៧០ នាក់។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យ ដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page