Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ១៣៩៩ ប័ណ្ណ ទៀតហើយ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានផ្តល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់ក្រសួង ស្ថាប័ន ចំនួន ២២ កន្លងមក

    ភ្នំពេញ៖  ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយមផ្ទាល់ បានថ្លែងថា៖

    មកដល់ថ្ងៃនេះ ប.ស.ស បានចុះប្រគល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់មន្រ្តីសាធារណៈ បានចំនួន ២២ក្រសួង រួចមកហើយ ហើយ ប.ស.ស នៅតែបន្តសហការជាមួយបណ្តាក្រសួងផ្សេងទៀត ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ ដែលមិនទាន់មានប័ណ្ណ ប.ស.ស សម្រាប់ទៅទទួលសេវារបបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម នាយករង បានថ្លែងបន្តថា ៖ បច្ចុប្បន្ន មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ ប.ស.ស បានចំនួន ៣០ ៧២៧ ដង-នាក់ តាមរយៈការទទួលបានបណ្ណមាជិក ប.ស.សដ៏សំខាន់នេះ ។

    ឯកឧត្តម នាយករង បានបញ្ជាក់បន្ថែមថា ប័ណ្ណ សមាជិក ប.ស.ស គឺជាសមិទ្ធផលដ៏ល្អមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ មន្ត្រីរាជការ និងបងប្អូនកម្មករនិយោជិត។

    ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែក ថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅក្នុងឆ្នាំ២០១៩ នេះ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page