Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ១ ១១១ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងទេសចរណ៍

    រាជធានីភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប.ស.សបានបញ្ជាក់ថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួន រួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា ហើយនៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ ប.ស.ស បានសហការជាមួយក្រសួង ទេសចរណ៍ បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១ ១១១ ប័ណ្ណបន្ថែមទៀត នៅក្រសួងទេសចរណ៍ ដើម្បី ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ច ព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម នាយករង បានថ្លែងរំលឹកបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជន ប្រកបដោយ ជោគជ័យនាពេលកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ ភារកិច្ចបន្ថែមជាប្រតិបត្តិករ តែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យ ការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែក ថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    ឯកឧត្តម នាយករង បានបញ្ជាក់ទៀតថា៖ ចាប់ពីដើមឆ្នាំ ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រី សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិក រួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ សេវាបញ្ជូនសព
    – សេវាបង្ការសុខភាព ។

    មកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាព បានចំនួន ៣០ ៧២៧ ដង-នាក់ ហើយ ។ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានវាយតម្លៃ
    ថា ប័ណ្ណសមាជិក ប.ស.ស នេះ គឺជាសមិទ្ធផលដ៏ល្អមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង ដើម្បីបម្រើ ដល់ផល ប្រយោជន៍ មន្ត្រីរាជការ និងបងប្អូនកម្មករនិយោជិត ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page