Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • នៅព្រឹកថ្ងៃនេះ ក្រសួង ស្ថាប័ន ចំនួន ២ទៀតហើយ ត្រូវបាន ប.ស.ស ប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួន ដើម្បីទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលដោយឥតបង់ថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ពីតំណាងថ្នាក់ដឹកនាំ ប.ស.ស បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួនជូនដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ២៩ ក្រសួង/ស្ថាប័នហើយហើយនៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម បានបន្តសហការជាមួយ ក្រសួង ស្ថាប័ន នៅក្នុងរាជធានីភ្នំពេញចំនួន២ បន្ថែមទៀត ដើម្បីពួកគាត់ទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋាន សុខាភិបាលដោយឥតបង់ថ្លៃ ។

    សូមបញ្ជាក់ថា នៅក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ ប័ណ្ណចំនួន ៥ ៨០៧ប័ណ្ណ ត្រូវបានប្រគល់ជូនដោយ ឯកឧត្ត ម៉េង ហុង នាយករង ប.ស.ស និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប័ណ្ណចំនួន ៦៩០ប័ណ្ណ ត្រូវបានប្រគល់ជូនដោយ ឯកឧត្តម សួន ស៊ីទៀង នាយករង ប.ស.ស ។

    រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៧ ៥០៩នាក់ (មន្ត្រីរាជការចំនួន ២០៧ ៥១៧នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៥ ២៧៧នាក់) និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ៣០ ៧២៧ ដង-នាក់ ។

    ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែកថែទាំ សុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅក្នុងឆ្នាំ២០១៩ នេះ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page