Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង

    ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយសាលាខេត្ត ស្វាយរៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង។

    កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង  ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជានាយក ប.ស.ស ដោយមានការចូលរួមពីសំណាក់ កឧត្ដម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ អង្គភាព និងស្ថានប័នពាក់ព័ន្ធនានា សរុបប្រមាណជាង ៨០នាក់។

    ក្នុងឱកាសជាមួយគ្នានេះផង ដែរ ប.ស.ស ក៏បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន សរុបចំនួន ៣៥២ប័ណ្ណ ជូនដល់មន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងបម្រើការនៅសាលាខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំ សុខភាពនៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ រួមទាំង អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន ។

    គួរបញ្ជាក់ផងដែរថា តាំងពីដំណាក់កាលដំបូងនៃការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល តែងតែបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសកម្មភាពគាំពារសង្គមនានាក្នុងគោលបំណងកសាង ធនធានមនុស្ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធទ្រទ្រង់ ផ្នែកគោលនយោបាយសង្គមកិច្ចជាច្រើន ។ ជាក់ស្តែងនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃ​រដ្ឋសភាកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ប្រព័ន្ធគាំពារសង្គមដែលផ្តោតលើ សសរស្តម្ភ សំខាន់ៗចំនួនពីរគឺ៖ ប្រព័ន្ធ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page