Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ លែងព្រួយបារម្មណ៍រឿងលុយថ្លៃសេវាព្យាបាលនៅពេលមានបញ្ហាសុខភាពទៀតហើយ

    ភ្នំពេញ៖   ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជាមួយគ្នានិងការលើកឡើងដូចខាងលើ ឯកឧត្តមក៏បានបន្តលើកសរសើរពីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ  នៅពេលដែលឯកឧត្តមអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១៧២៧ ប័ណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន នាថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ  ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីតំណាង ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទសរុបប្រមាណជាង ២០០នាក់ ស្ថិតនៅក្នុងទីស្តីការក្រសួងព័ត៌មានដោយផ្ទាល់នៅព្រឹកមិញនេះ ។

    ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទាំងមន្រ្តីរាជការ និងបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស ទាំងអស់នឹងលែងបារម្មណ៍ពេលពួកគាត់ចាស់បម្រើការលែងកើត ព្រោះ ប.ស.ស បានរៀបចំរបបផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជូនដល់ពួកគាត់ផងដែរ ។

    ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ នាយករង ប.ស.ស និងជាតំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស បានបញ្ជាក់ថា ៖ របបសន្តិសុខសង្គម គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលពីមុនកម្ពុជាមិនធ្លាប់មាននោះទេ។

    នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់មន្រ្តីរាជការ រួមទាំងបងប្អូនជាកម្មករនិយោជិតរបស់យើងផងដែរ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page