Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • គណៈប្រតិភូក្រសួងការងារ នៃសាធារណរដ្ឋកេនយ៉ា មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការផ្តល់សេវាសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅកម្ពុជា

    ភ្នំពេញ៖ លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី នៃក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា បានថ្លែងថា៖ សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិក ប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។

    កំណើនសេដ្ឋកិច្ចនៅប្រទេសមួយនេះ ជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយទេ និងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាលប្រទេសនានាដែលក្នុងនោះមានកម្ពុជាយើងផងដែរ។

    លោក Jillo Abdul Bahari Ali បានបន្តថា ៖ លោកមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម នៅកម្ពុជា ដែលមានបទពិសោធន៍លើចំណុចល្អៗ សំខាន់ៗជាច្រើន ដូចជា ដំណើរការផ្តល់សេវារបបសន្តិសុខសង្គម លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនកម្មករនិយោជិត និងនីតិវិធីនៃការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន នីតិវិធីនៃការបង់ភាគទានមក ប.ស.ស និងស្វែងយល់ពីការបង្កើត និង គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ា ទើបបង្កើតនូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦ កន្លងទៅ ។

    សូមបញ្ជាក់ថា ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានចាត់ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃ ប.ស.ស ដឹកនាំក្រុមការងារ ជួបបំពេញការងារជាមួយគណៈប្រតិភូអាជ្ញាធរជាតិការងារ នៃសាធារណរដ្ឋកេនយ៉ា នៅសាលប្រជុំធំ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅរសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគណៈប្រតិភូនេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃម្សិលមិញកន្លងទៅនេះ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page