Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស សរុបប្រមាណជាង ៥០នាក់ នៅតាមបណ្តាសាខាទូទាំងរាជធានី ខេត្ត-ខណ្ឌ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបប សន្តិសុខសង្គម ដល់ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី ខេត្ត-ខណ្ឌ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃ ប.ស.ស ស្នាក់ការកណ្តាលរាជធានីភ្នំពេញបានថ្លែងថា៖

    គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនសមត្ថភាព និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ទាក់ទងនឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធិភាព និងធានាបាននូវគុណភាព និងភាពទាន់ពេលវេលា នៃការផ្តល់សេវារបបសន្តិសុខសង្គមជូនសមាជិក ប.ស.ស ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀត ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី ខេត្ត-ខណ្ឌ ទាំងអស់ ត្រូវតែអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិគាំពារ សង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

    គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page