Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការបំពេញការងារនាឆ្នាំកន្លងមក

    រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឱកាសដ៏ សោមនស្សរីករាយនៃពិធីពិសាអាហារសាមគ្គី និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ខាងមុខនេះ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅវិមានពិភពថ្មីសែនសុខ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃបេឡាជាតិរបបសន្តិសុខសង្គម ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត និងយកចិត្តទុកដាក់ខ្ពស់ បំផុតក្នុងការបំពេញការងាររបស់ខ្លួនកន្លងមកប្រកបដោយជោគជ័យគួរជាទីមោទកៈ ដើម្បីបម្រើសេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតទាំង ក្នុង និង ក្រៅប្រព័ន្ធ ក្នុងការទទួលបានសេវាគាំពារសង្គម ស្របតាមគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា៖  យើងទាំងអស់គ្នានឹងពួតដៃរូបរួម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាឧត្តមប្រយោជន៍សម្រាប់បុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លានៃយើងទាំងអស់គ្នាបន្តទៀត។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តទៀតថា៖  អ្វីទាំងអស់នេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច លោកតែងតែគិតគួរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត និងធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងអភិវឌ្ឍន៍។

    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តបណ្ឌិតរដ្ឋមន្រ្តី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករកម្មការិនី ធ្វើដំណើរទៅជួបជុំឱពុកម្តាយ បងប្អូន និងសាច់ញាតិនៅឯស្រុកកំណើតវិញ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យរីករាយសប្បាយទាំងអស់ គ្នាក្នុងឱកាសជួបជុំគ្រួសារជាទីស្រឡាញ់ និងសូមឱ្យអ្នកបើកបរទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page