Mail |
  • ភាសាខ្មែរ
  • English
  • គ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដ៏ធំមួយ របស់រាជរដ្ឋាភិបាល ព្រោះថាបញ្ហានេះមិនត្រឹមតែបណ្ដាលឱ្យមានមនុស្សស្លាប់ រងរបួស ពិការនោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ

    រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការចូលរួមពីគ្រូបង្គោលមកពីបណ្តាក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៤០នាក់

    នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ សាន់ វ៉េ រាជធានីភ្នំពេញ។

    ឯកឧត្តម បានថ្លែងបញ្ជាក់បន្ថែមថា ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖  ក្នុងពេលកន្លងមកគ្រោះថ្នាក់ចរាចរជាកង្វល់ដ៏ធំមួយ របស់រាជរដ្ឋាភិបាល ព្រោះថាបញ្ហានេះមិនងត្រឹមតែបង្កឱ្យមានមនុស្សស្លាប់ រងរបួស និងពិការនោះទេ  ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច គ្រួសារ និងសង្គមជាតិផងដែរ ។

    ដូច្នេះដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ សម្តេចបានអំពាវនាវឲ្យពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ។

    ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានថ្លែងទៀតថា ឆ្លើយតបទៅនិងការអំពាវនាវដ៏ខ្ពង់ខ្ពស់នេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារអន្តរក្រសួងតាមរយៈសេចក្តីសម្រេចលេខ០០២ កប/ស.ស.រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ស្តីពីការបង្កើត “ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត” ដែលមាន តួនាទីរៀបចំវិធានការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនកម្មករនិយោជិត ដោយធ្វើការសហការជាមួយ ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធនានា ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកម្មករ និងបងប្អូនកម្មករនិយោជិត ។

    ក្នុងគោលដៅ ផ្តល់ឱកាសដល់គ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ បើកវគ្គបណ្តុះបណ្តាលទៅដល់អ្នក បើកបរយានយន្តដឹកកម្មករនិយោជិត កាន់តែយល់ច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងន័យរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាពលរដ្ឋកម្ពុជាឲ្យមកនៅក្នុងកម្រិតទាបបំផុត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.