Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្រ្តីជំនាញ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ទៅចូលរួមសន្និសីទស្តីពី “ការទូទាត់សំណង និងការផ្តល់សេវាហិរញ្ញប្បទានលើការថែទាំសុខភាពបឋម” លើកទី១ របស់ខ្លួននៅប្រទេសម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ តាមរយៈការអញ្ជើញពីអង្គការបណ្តាញសិក្សារួមគ្នា (Joint Learning Network) ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម​ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ បានចាត់ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងលោក អ៊ុក សំអូន មន្រ្តីជំនាញ នៃបេឡាជាតិរបបសន្តិសុខសង្គម ទៅចូលរួមក្នុងសន្និសីទស្តីពី “ការទូទាត់សំណង និងការផ្តល់សេវាហិរញ្ញប្បទានលើការថែទាំសុខភាពបឋម”  ដែលប្រព្រឹត្ត ទៅចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិត​នៅទីក្រុងកូឡា​ឡាំពួ នៃប្រទេសម៉ាឡេស៊ី ក្រោមជំនួយឧបត្ថម្ភរបស់ បណ្តាញសិក្សារួមគ្នា (Joint Learning Network) និងមានសមាសភាពចូលរួមសរុបប្រមាណជាង ៥០នាក់ មកពី ១៤ប្រទេសក្នុងពិភពលោក។​

    សន្និសីទចំនួន៣ថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ដ៏រស់រវើកមួយ ស្តីពីការធ្វើ សុខដុមនីយកម្ម និងការផ្តល់អនុភាព នៃយន្តការទូទាត់សំណង ផ្នែកថែទាំសុខភាព ដើម្បីគាំទ្រដល់ការគ្របដណ្តប់សេវា សុខភាពជាសកល (Universal Health Coverage) ទៅលើការទូទាត់សំណង និងហិរញ្ញប្បទានបឋមផ្នែកថែទាំសុខភាព។

    គួរបញ្ជាក់ផងដែរថា ដោយមានជំនួយឧបត្ថម្ភ និងកិច្ចសហការដ៏ល្អពីអង្គការ GIZ ប្រទេសកម្ពុជាបានក្លាយទៅជាសមាជិក របស់បណ្តាញសិក្សារួមគ្នា (JLN) កាលពីខែមីនា ឆ្នាំ២០១៩  ដែលមាន​សមាសភាពចូលរួមចំនួន ៦រូប ក្នុងនោះ មកពីអគ្គលេខាធិការ​ដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២រូប មកពីទីភ្នាក់ងារជាតិ បញ្ជាក់​ចំណាយសេវាសុខាភិបាល (PCA) នៃក្រសួងសុខាភិបាលចំនួន  ២រូប និងមកពីបេឡាជាតិ​របបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២រូប ។ មកដល់បច្ចុប្បន្ននេះ បណ្តាញសិក្សារួមគ្នា (JLN) ​មានសមាជិក​សរុប​ចំនួន ៣៤ ប្រទេស ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page