Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ការទូទាត់សំណងតាមប្រព័ន្ធស្គែន ដោយផ្ទៀងផ្ទាត់សុពលភាពតាមប្រព័ន្ធស្គែនស្នាមក្រយៅដៃនឹងត្រូវបានដាក់អនុវត្តនៅពេលខាងមុខនេះ

    ភ្នំពេញ៖ ប្រធានបទស្តីពីនីតិវិធីនៃដំណើរការទូទាត់សំណងតាមប្រព័ន្ធស្គែនស្នាមក្រយៅដៃប្រសិទ្ធភាពខ្ពស់ ក្នុងការទៅទទួលសេវា និងទូទាត់សំណងនៅតាមមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ  ប.ស.ស. ដ៏ល្អមួយនេះ ត្រូវបានបើកកិច្ចប្រជុំ ផ្សព្វផ្សាយនាព្រឹកមិញនេះ នៅសណ្ឋាគារសាន់វ៉េ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ   ដោយមានការ ចូលរួមពីមន្រ្តីជំនាញ ប.ស.ស និងតំណាងមន្ទីរពេទ្យឯកជនដែលជាដៃគូ ប.ស.ស. សរុបប្រមាណជាង ១០០នាក់។

    ឯកឧត្តមប្រតិភូ បានថ្លែងថា៖ សម្រាប់ការដាក់ដំណើរការនូវប្រព័ន្ធស្គែននេះ គឺមិនមែនមានត្រឹមតែនៅតាមមូលដ្ឋាន សុខាភិបាលឯកជនដែលជាដៃគូ ប.ស.ស. ប៉ុណ្ណោះទេ បានន័យថាគឺនឹងមាននៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ដែល ជាដៃគូ ប.ស.ស. នៅពេលខាងមុខ ។

    ឯកឧត្តមប្រតិភូ បានបន្តថា៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្នុងឆ្នាំនេះ ដែលបងប្អូនកម្មករនិយោជិតទាំងអស់នឹងអាច ទទួលបានប្រាក់សោធន (រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ។

    ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកផងដែរថា៖ គិតរហូតមកដល់ពេលនេះ សមាជិក ប.ស.ស. ទាំងកម្មករនិយោជិត និងមន្រ្តីរាជការសរុបមានប្រមាណជិត ២លាននាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយឥតបង់ថ្លៃ។

    នេះគឺជាការគិតគួរ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតនេះតែម្ដង។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយបាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page