Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីជំនាញបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលប្រតិបត្តិ ស្តីពីគោលនយោបាយសោធន ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង Selangor ប្រទេសម៉ាឡេស៊ី

    ប្រទេសម៉ាឡេស៊ី៖ ទាក់ទងទៅនឹងវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសោធន ខាងលើនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចាត់ លោក ដាន ហាប់ មន្ត្រីជំនាញ នៃការិយាល័យសោធន តំណាងឱ្យបេឡាជាតិរបបសន្តិសុខសង្គមកម្ពុជា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលប្រតិបត្តិ ស្តីពីគោលនយោបាយសោធន ក្រោមកិច្ចសហការរៀបចំដោយ មជ្ឍមណ្ឌល បណ្តុះបណ្តាលអន្តរជាតិ (ITC) នៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP), អង្គការ HelpAge International  និងមូលនិធិបម្រុងសម្រាប់កម្មករនិយោជិត (Employees Provident Fund of Malaysia) ។

    គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើនេះ គឺផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ៖

    ១. ទទួលបានការយល់ដឹងផ្នែកទ្រឹស្តី នៃតួនាទីសំខាន់ៗ និងមុខងារផ្សេងៗ នៃប្រព័ន្ធរបបប្រាក់សោធន

    ២. សិក្សារៀនសូត្រចំពោះជម្រើសរៀបចំសម្រាប់ប្រភេទរបបប្រាក់សោធនខុសៗគ្នា (របបជាប់ភាគទាន និងរបបមិនជាប់ ភាគទាន) និងរបៀបដែលរបបប្រាក់សោធនទាំងនេះអាចធ្វើសមាហរណកម្មបាន

    ៣. វិភាគយ៉ាងម៉ត់ចត់នូវករណីសិក្សា នៃកំណែទម្រង់របបប្រាក់សោធនចំពោះផលប៉ះពាល់លើការគ្របដណ្តប់ភាព គ្រប់គ្រាន់ ចីរភាព និងការឆ្លើយតបទៅនឹងយេនឌ័រ

    ៤. អនុវត្តនូវជំនាញវិភាគ និងចំណេះដឹងដែលទទួលបាន ចំពោះការរៀបចំរបបប្រាក់សោធន និងកំណែទម្រង់សំណើ គម្រោង សម្រាប់បរិបទប្រទេសជាក់លាក់។

    សូមបញ្ជាក់ថា៖  វគ្គបណ្តុះបណ្តាលខាងលើនេះ មានសមាសភាពចូលរួមមកពីប្រទេសជាសមាជិកអាស៊ានទំាង ១០, អ្នកជំនាញការមកពីអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសង្គម សរុបប្រមាណជាង ៤០នាក់ ដែលប្រព្រឹត្តទៅចំនួន​ ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page