Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • តំណាងសហគ្រាស គ្រឹះស្ថាន ដែលទើបចុះបញ្ជិកាថ្មី ទទួលបានការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជិកាសហគ្រាស ការបង់ភាគទាន និងការប្រើប្រាស់ទម្រង់ E-Form ថ្មី

    រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តម ប៉ែន នរៈវុធ នាយករង ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជិកាសហគ្រាស ការបង់ភាគទាន និងការប្រើប្រាស់ទម្រង់ E-Form (Version 9.0) ថ្មី ព្រមទាំងប្រគល់វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថាន ដែលទើបចុះបញ្ជិកា មកក្នុង ប.ស.ស. ជូនដល់តំណាងរោងចក្រ សហគ្រាស ប្រមាណជា ១០០សហគ្រាស ដែលមានអ្នកចូលរួមសរុបជាង ១០០នាក់ ស្ថិតនៅ សាលប្រជុំធំ នៃ ប.ស.ស.  ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ។

    នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមនាយករង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកា និងបង់ភាគទាន មក ប.ស.ស. ក្នុងន័យដើម្បីធានានូវសុខភាព សុវត្ថិភាពកាងារ និងធានានូវសន្ដិសុខ ប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់។

    មុននឹងបញ្ចប់ ឯកឧត្តមនាយករង ក៏បានសំណូមដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន សូមមកចុះបញ្ជិកាសហគ្រាស និងកម្មករនិយោជិត មកក្នុង ប.ស.ស. ព្រមទាំងផ្តល់របាយការណ៍កម្មករនិយោជិត អោយបានត្រឹមត្រូវ ដើម្បីធានានូវ អត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស. ផ្ដល់ជូនដល់ពួកគាត់ នៅពេលជួបបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗផងដែរ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page