Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រុមអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ជួបពិភាក្សាការងារជាមួយមន្រ្តីជំនាញ ប.ស.ស លើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់កម្មវិធីគាំពារសង្គម

    ភ្នំពេញ៖ ក្រោមការចាត់តាំរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) រួមទាំងសហការី បានជួបពិភាក្សា ជាមួយក្រុមអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នារសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំនៃទីស្នាក់ការកណ្តាល ប.ស.ស រាជធានីភ្នំពេញ។

    ក្នុងកិច្ចជំនួបពិភាក្សាខាងលើ មានគោលបំណងផ្តោតសំខាន់ទៅលើការប្រមូល និងវិភាគលើទិន្នន័យ ដែលមានស្រាប់ ដើម្បីមានមូលដ្ឋានក្នុងរៀបចំឯកសារទស្សនទានស្តីពីការអនុវត្តលើការធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម ជាមួយនឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ ។

    បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បាននិងកំពុងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ កម្មវិធីគាំពារសង្គមរបស់ខ្លួន ដែលវាជាប្រព័ន្ធមួយជួយសម្រួលក្នុងការងារផ្តល់សេវា គ្រប់គ្រងទិន្នន័យ និងប្រមូលទិន្នន័យ ដែលមានរួចមកហើយ និងកំពុងបន្តរហូតមកដល់ពេលនេះ។ ដោយឡែក នៅថ្ងៃខាងមុខ ប.ស.ស អាចនឹងធ្វើការពង្រីក នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់កម្មវិធីគាំពារសង្គមរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page